អាហារូបករណ៍ ១០០០ កន្លែងមកដល់ហើយ!
- 2015-09-09 17:10:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារូបករណ៍ ១០០០ កន្លែងមកដល់ហើយ!
ចន្លោះមិនឃើញ
ការប្រកាសលទ្ធផល សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកញ្ញា សម្រាប់មណ្ឌលភ្នំពេញ និង ខេត្តកណ្ដាល ខណៈទូទាំងប្រទេសនៅថ្ងៃទី ១៦ ខែកញ្ញា។ ទោះបីជាយ៉ាងណា សាកលវិទ្យាល័យមួយចំនួន បានចាប់ផ្ដើមផ្ដល់អាហារូបករណ៍ ជាបណ្ដើរៗហើយតួយ៉ាងសាកលវិទ្យាល័យ មេគង្គកម្ពុជា បានផ្ដល់ការប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ១.០០០ កន្លែង ដល់សិស្សជាប់ចាប់ពីឆ្នាំ ២០១៣ ដល់ ២០១៥។
ក្នុងចំណោមអាហារូបករណ៍ ១.០០០ កន្លែងនៃឆ្នាំសិក្សា ២០១៥ ដល់ ២០១៩ នេះ មាន ១០០% ចំនួន ២០០ កន្លែង ៧០% ចំនួន ៣០០ កន្លែង និង ៥០% ចំនួន ៥០០ កន្លែង។ ចំពោះផ្នែកត្រូវប្រឡងមានដូចខាងក្រោម៖
ក. ផ្នែកវិទ្យាសាស្ត្រ វិញ្ញាសាប្រឡង៖ គណិតវិទ្យា រយៈពេល៖ ១ ម៉ោង ៣០ នាទី |
១. គណនេយ្យ |
២. គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ |
|
៣. ធនាគារ និង ហិរញ្ញវត្ថុ |
|
៤. វិភាគហិរញ្ញវត្ថុ និងការវិនិយោគ(ទីផ្សារហិរញ្ញវត្ថុ) |
|
៥. សេដ្ឋកិច្ចអភិវឌ្ឍន៍ |
|
៦. បច្ចេកវិទ្យាព័ត៌មានវិទ្យា |
|
៧. សំណង់ស៊ីវិល |
|
៨. ស្ថាបត្យកម្ម |
|
ខ. ផ្នែកសិល្បៈ មនុស្សសាស្ត្រ និង ភាសាបរទេស វិញ្ញាសាប្រឡង៖ ភាសាអង់គ្លេស រយៈពេល៖ ១ ម៉ោង ៣០ នាទី |
៩. ទំនាក់ទំនងអន្តរជាតិ |
១០. ភាសាអង់គ្លេស |
|
១១. ការសិក្សាពីជប៉ុន (ជប៉ុន-ពាណិជ្ជកម្ម) |
|
១២. ការសិក្សាពីកូរ៉េ (កូរ៉េ-ពាណិជ្ជកម្ម) |
គ. ផ្នែកវិទ្យាសាស្ត្រសង្គម វិញ្ញាសាប្រឡង៖ ចំណេះដឹងទូទៅ រយៈពេល៖ ១ ម៉ោង ៣០ នាទី |
១៣. ម៉ាឃីតធីង |
១៤. គ្រប់គ្រង |
|
១៥. ច្បាប់ |
|
១៦. ច្បាប់ពាណិជ្ជកម្ម |
|
១៧. គ្រប់គ្រងធនធានមនុស្ស |
|
១៨. គ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋារកិច្ច |
|
១៩. គ្រប់គ្រងស្ថាប័ន |
|
២០. ទំនាក់ទំនងសាធារណៈ |
|
២១. អភិវឌ្ឍន៍សហគមន៍ |
|
ឃ. កម្មវិធីសិក្សាអន្តរជាតិ វិញ្ញាសាប្រឡង៖ គណិតវិទ្យា និង ភាសាអង់គ្លេស រយៈពេល៖ ៣ ម៉ោង |
២២. គ្រប់គ្រងពាណិជ្ជកម្ម និងសហគ្រាស (ប្រឡង ២ ដង) |
២៣. គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ (ប្រឡង ២ ដង) |
ការចុះឈ្មោះសុំអាហារូបករណ៍ គឺចាប់ពីថ្ងៃទី ២៦ ខែសីហា ដល់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៥ ហើយចំពោះកាលបរិច្ឆេទប្រឡង នឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា នាពេលខាងមុខ៕
ចុចអាន៖ សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ ២០០ កន្លែង
អត្ថបទ៖ អ៊ុំ សុភក្តិ