សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ ២០០ កន្លែង
- 2015-09-02 16:41:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ ២០០ កន្លែង
ចន្លោះមិនឃើញ
ក្រោយពីការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិកាលពីពេលកន្លងទៅ ដែលបានបញ្ចប់ទៅជាស្ថាពរហើយនោះ សាកលវិទ្យាល័យ កម្ពុជា បានផ្ដល់អាហារូបករណ៍ ២០០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ ដែលសិស្សនុសិស្ស ត្រូវរៀនជាភាសាអង់គ្លេស ឬ ភាសាខ្មែរ។ អាហារូបករណ៍ទាំងនោះរួមមាន៖
មហាវិទ្យាល័យ |
ជំនាញ |
ចំនួនអាហារូបករណ៍ |
ពេលសិក្សា |
កម្មវិធីសិក្សា |
សិល្បៈ មនុស្សសាស្ត្រ និងភាសា |
-សិក្សាអំពីអាស៊ាន |
២៥ |
រសៀល |
សិក្សាជាភាសាអង់គ្លេស |
គ្រប់គ្រង |
-គណនេយ្យ -ពាណិជ្ជកម្មអន្តរជាតិ |
២៥ |
រសៀល |
សិក្សាជាភាសាអង់គ្លេស |
វិទ្យាសាស្ត្រសង្គម |
-ទំនាក់ទំនងអន្តរជាតិ |
២៥ |
រសៀល |
សិក្សាជាភាសាអង់គ្លេស |
អប់រំ |
-ការរៀបចំកម្មវិធីសិក្សា និងការបង្រៀន |
២៥ |
រសៀល |
សិក្សាជាភាសាខ្មែរ |
ច្បាប់ |
-នីតិសាស្ត្រ |
២៥ |
រសៀល |
សិក្សាជាភាសាខ្មែរ |
វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា |
-ព័ត៌មានវិទ្យា |
២៥ |
រសៀល |
សិក្សាជាភាសាខ្មែរ |
ព័ត៌មាន និងគមនាគមន៍ |
-សិល្បៈ និងការសិក្សាអំពីព័ត៌មាន |
២៥ |
រសៀល |
សិក្សាជាភាសាខ្មែរ |
លក្ខខណ្ឌជ្រើសរើស
-បេក្ខជន-បេក្ខនារី ជាសិស្សានុសិស្សដែលបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៤-២០១៥។
-បេក្ខជន-បេក្ខនារី ត្រូវបំពេញទំរង់បែបបទស្នើសុំអាហារូបករណ៍ នៅសាកលវិទ្យាកម្ពុជា រាល់ម៉ោងធ្វើការ។
ព័ត៌មានប្រលង
-ឈប់ទទួលពាក្យ៖ ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០១៥
-កាលបរិច្ឆេទប្រលង៖ ថ្ងៃទី ១៩ តុលា ឆ្នាំ ២០១៥
-វិញ្ញាសាប្រលង៖ ចំណេះដឹងទូទៅ និង ភាសាអង់គ្លេស
ចុចអាន៖ លទ្ធផលបាក់ឌុបប្រកាសផ្លូវការនៅថ្ងៃទី ១៥-១៦ កញ្ញា
ចុចអាន៖ អាថ៌កំបាំងពាក់ព័ន្ធគ្នារវាងអ្នកថត និងរូបថតមួយសន្លឹករញ្ជួយប្រព័ន្ធ Facebook
អត្ថបទ៖ អ៊ុំ សុភក្តិ
ប្រភព៖ ផ្ដល់ឱ្យ