Toyota​ Prius​ ២០១៦​ ចេញ​ហើយ​ រាង​ប្លែក​ថ្មី​ ស៊ី​សាំង​​កាន់​តែ​តិច​ជាង​មុន

  • 2015-09-09 21:29:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ Toyota​ ទើប​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ Prius​ ស៊េរី​ ២០១៦​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ Las Vegas​ រដ្ឋ​ Nevada ​ សហរដ្ឋអាមេរិក​ អម្បាញ់មិញ​នេះ។

​​ ជា​មួយ​នឹង​រថយន្ត​ Prius​ ជំនាន់​ទី​បួន​​នេះ ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ ខុស​ប្លែក​ជា​ស៊េរី​មុន​ៗ​ ជា​ពិសេស​​ការ​រចនា​ចង្កៀង​មុខ ​និង​ក្រោយ។ ជា​មួយ​នឹង​អាគុយ​ដែល​មាន​កម្លាំង​ខ្លាំង​ជាង ​មុន​ធ្វើ​ឲ្យ​រថយន្ត​ Prius ស៊េរី​ថ្មី​នេះ​​អាច​បើក​​បាន​ចម្ងាយ​ ២៣,៣៨​ គីឡូម៉ែត្រដោយ​ស៊ីសាំង​អស់​តែ​​មួយ​លីត្រ​ ខណៈ​ស៊េរី​២០១៥​បរ​បាន​ចម្ងាយ​ត្រឹម​តែ​ ២១,២៥​គីឡូម៉ែត្រ​ក្នុងសាំង​​មួយ​លីត្រ​។ ចំណែក​តួ​នៃ​រថយន្ត​នេះ​គេ​បាន​​ធ្វើ​ឲ្យ​មាន​ទំហំ​ធំ​ជាង​មុន​បន្តិច ​គឺ​វែង​ជាង​មុន​​៦​ស.ម​ ធំ​ជាង​មុន​១,៥​ស.ម​ តែ​ទាប​ជាង​ស៊េរី​មុន​២​ស.ម​ទៅ​វិញ។

 

 

 

 

 

 

 

ទស្សនាវីដេអូ​នៃ​ការ​សម្ពោធ​រថយន្ត​ Prius ២០១៦ នេះ៖

 

 

 

 

​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​រថយន្ត​ Prius ដែល​ទើប​តែ​សម្ពោធ​នេះ​គ្រោង​នឹង​ចេញ​លក់​នៅ​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ហើយ​ ប៉ុន្តែ​មិន​ទាន់​ឲ្យ​ដឹង​ពី​តម្លៃ​​នោះ​ទេ។

​​​​​​​

-ចុច​អាន៖ ឡាន​ ​Range Rover​ ពិសេស ​គ្រាប់​កាំ​ភ្លើង​បាញ់​​អត់​ធ្លុះ​​ តម្លៃ​ជិត​កន្លះ​លាន

 

 

 

​​​​ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ thevergecarscoops

អត្ថបទថ្មី