តារា​ប្រុស៤នាក់ មាន​មុខមាត់​ស្រដៀង​តារា​ចម្រៀង​ល្បី

  • 2015-09-10 17:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លះ​ជា​កត្តា​ធម្មជាតិ ខ្លះ​ជា​កត្តា​មនុស្សដែល​ខិត​ខំ​រៀប​ចំ​ខ្លួន​ឲ្យ​ដូច​នឹង​តារា​ក្នុង​ដួង​ចិត្ត​ បាន​ធ្វើ​ឲ្យ​តារា​ប្រុស​​មួយ​ចំនួន មាន​មុខ​មាត់​ស្រដៀង​នឹង​តារា​ចម្រៀង​ល្បី​លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខាន់ ជែមស៍ និង ឆន សុវណ្ណារាជ។ តើ​ពួក​គេ​មាន​នរណា​ខ្លះ?

 

១/ សូ លីដូ និង​ ព្រាប សុវត្ថិ

 

 

អតីត​តារា​តារា​ចម្រៀង​​របស់​ផលិតកម្ម​សាន់ដេ លោក សូ លីដា ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​ចម្រៀង​ម្នាក់​មាន​មុខមាត់​ដៀង​ នឹង​តារា​ចម្រៀង  ព្រាប សុវត្ថិ។ មិន​ត្រឹម​តែ​មាន​មុខ​មាត់​ដូច​នោះ​ឡើយ តារា​ចម្រៀង​រូប​​នេះ​តែង​តែ​តុបតែង​ខ្លួន ក៏​ដូច​ជា ច្រៀង​បទ​ចម្រៀង យក​តាម​លំនាំ​បទ លោក ព្រាប សុវត្ថិ​ទាំង​អស់​ថែម​ទៀត​ផង។ បច្ចុប្បន្ន លោក សូ លីដូ គឺ​ជា​តារា​ចម្រៀង​របស់ ផលិតកម្ម HD។

 

ខេមរៈ  ភូមិន្ទ និង ខេមរៈ សិរីមន្ត

 

 

តារា​ចម្រៀង​តែងតែ​តុបតែង​ខ្លួន​តាម​លោក  លោក ខេមរៈ សិរីមន្ត គ្រប់​វិនាទី​ ខេមរៈ  ភូមិន្ទ ថ្មីៗ​នេះ​ទើប​តែ​បាន​ក្លាយ​ជា​​​តារា​ចម្រៀង​របស់ ផលិតកម្ម HD។ ខេមរៈ  ភូមិន្ទ ជា​តារា​ម្នាក់​ ត្រូវ​បាន​គេ​ដឹង​ថា មាន​មុខ​មាត់​ស្រដៀង តារា​ចម្រៀង ខេមរៈ សិរីមន្ត ទន្ទឹម​នឹង​នោះ ជា​រឿយ​លោក​តែង​តែ​ត្រូវ​បាន​ទស្សនិកជន​មួយ​ចំនួន​ច្រឡំ​លោក​ថា ជា​តារា​ចម្រៀង ខេមរៈ សិរីមន្ត​ ផង​ដែរ។ ទម្រាំ​បាន​ក្លាយ​ជា តារា​ចម្រៀង​មាន​ទ្រនំ​ត្រឹម​ត្រូវ លោក វ៉ាត រ៉ាវី ហៅ  ខេមរៈ ភូមិន្ទ បាន​ចំណាយ​ពេល​ធ្វើ​ខ្លួន​ត្រាប់​តាម លោក ខេមរៈ សិរីមន្ត​​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

 

៣/ ឆន សុវណ្ណារា និង​ ឆន សុវណ្ណារាជ

 

 

តារា​ចម្រៀង​លោក ឆន សុវណ្ណារាជ ត្រូវ​បាន​គេ​ដឹង​ថា មាន​តារា​ចម្រៀង​ស្រករ​ក្រោយ​ម្នាក់​ឈ្មោះ ឆន សុវណ្ណារា មាន​មុខមាត់​​ស្រដៀង​គ្នា​ផង​ដែរ។  សុវណ្ណារា ជា​តារា​ចម្រៀង​តាម​អក​កេះ​ម្នាក់​មិន​ទាន់​មាន​ទ្រនំ​ត្រឹម​ត្រូវនៅ​​ឡើយ ។ កាល​ពី​​ជាង​១ឆ្នាំ​មុន លោក​​ធ្លាប់​ត្រូវ​បាន​ផលិតកម្ម​រស្មី​ហង្ស​មាស ហៅ​ធ្វើតេស្ត​ម្ដង​ផង​ដែរ ប៉ុន្តែ​មិន​​ជាប់​។

 

៤/ ខាន់ ឈិត និង ខាន់ ជែមស៍

 

តារា​ចម្រៀង ខាន់ ជែមស៍ ក៏​មាន​​តារា​ចម្រៀង​ម្នាក់​មក​ពី​ខេត្ត​បាត់​ដំបង ឈ្មោះ ខាន់ ឈិត មាន​មុខ​មាត់​ស្រដៀង​ផង​ដែរ។ លោក  ខាន់ ឈិត មាន​ឈ្មោះ​ពិត​ថា ស៊ន សឿម មាន​វ័យ២៧ឆ្នាំ បច្ចុប្បន្ន​ជា​តារា​ចម្រៀង​នៅ​តាម​អក​កេះ​មួយ​ក្នុង​ខេត្ត​កំពង់ចាម។ ខាន់ ឈិត បាន​ផ្ញើ​ខ្លួន​លើ​វិថី​មួយ​នេះ​ជិត១០ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​រក​ផលិតកម្ម​ណា​មួយ​គ្រង​បាន​​នោះ​ទេ៕

 

ជួយ​​ផ្ដល់​ពិន្ទុ​បន្តិច​​មើល​​ថា តើ​តារា​ចម្រៀង​ល្បីៗ​​ទាំង៤នាក់​នេះ តើ​ម្នាក់​ណា​ មាន​អ្នក​មាន​មុខ​មាត់​ស្រដៀង​ខ្លួន​​ច្រើន​ជាងគេ?

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម