​ទន្លេ​ណា​ខ្លះ​ ​ស្អាត​ជាង​គេ​​បំផុត​ទាំង៥ក្នុងលោក?

  • 2015-09-16 21:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ទន្លេ​ចំនួន ៥​ ខាង​ក្រោម​ ជា​ទន្លេ​​មាន​ទេសភាព​​​​ស្អាត​​ប្លែកជាង​គេ​ក្នុង​លោក​ ដែល​អ្នក​ទេសចរ​ទៅ​កម្សាន្ត​នៅ​ទី​នោះ​តែ​ង​តែ​ចង​ចាំ​មិន​ភ្លេច​​នូវ​អនុស្សាវរីយ​​ជាមួយ​មិត្ត​ភក្តិ​ ក្រុម​គ្រួសារ ឬ​គូស្នេហ៍។ ទន្លេ​ទាំង​នេះ​ត្រូវ​បាន​ជាប់​ជា​ចំណាត់​ថ្នាក់លើ​គេ​របស់​គេ​ហ​ទំព័រ​បទេស Greenbuzzz ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​​ពី​អ្នក​ទៅ​ចូល​ទស្សនា។

 

១. ទន្លេ Cano Cristales ក្នុង​​ប្រ​ទេស​កូឡុំ​ប៊ី

 

 

ទន្លេ​ Cano Cristales ​ត្រូវ​បាន​គេស្គាល់​​ម្យ៉ា​ង​ទៀត​ថា​ជា​ទន្លេ​ឥន្ទធនូ ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​កូឡុំ​ប៊ី។ ទេសភាព​ទន្លេ​​មាន​ផ្កា​ស្មៅ​ក្រោម​ទឹក​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​មាន​ក្រហម លឿង​ ខៀវ ស ប្រជែង​គ្នា​ដុះ​។

 

ទន្លេ​នេះ​មាន​ប្រវែង ១០០គីឡូម៉ែត្រ និង​ទទឹង ២០ម៉ែត្រ តែ​អ្នក​ទស្សនា​ពិបាក​ទៅ​ដល់​បន្តិច​ដោយ​ត្រូវ​ជិះ​យន្តហោះ និង​ទូក​បន្ត​ទៀត​ក្នុង​ព្រៃ​ជ្រៅ។

 

២. ទន្លេ Rio Fataleufu ក្នុង​ប្រទេស​ឈីលី និង​អាហ្សង់ទីន

 

 

​​​​​​​​​​​​​​ទន្លេ​នេះ បាន​ហូរ​កាត់​រដ្ឋ​ចំនួន​ពីររបស់​ប្រទេស​ឈីលី និង​អាហ្សង់ទីន ដែលអ្នក​ចូលទស្សនា​អាច​ជិះ​ទូកស្បែកសត្វ ឆ្ល​ងកាត់​ព្រៃភ្នំ​ និង​ដុំថ្ម​ធំៗដោយ​ក្តីរីក​រាយ​។ ទឹក​ទន្លេ​មាន​ពណ៌​ខៀវ​ស្រង៉ាត់អម​ជាមួយ​ព្រៃ​ឈើ និង​ខ្យល់​អាកាសបរិសុទ្ធ។

 

៣. ទន្លេ Zambezi ក្នុងប្រទេស​ហ្សំប៊ី និងម៉ូសំប៊ិក

 

 

ទន្លេ Zambezi ជាទន្លេ​ល្បី​ឈ្មោះ​បំផុត​របស់​ប្រជា​ជន​អាហ្វ្រិក ដោយហូរ​កាត់​រដ្ឋ​ចំនួន ៦​នៅ​អាហ្វ្រិក។ អ្វី​ដែលអ្នក​ទស្សនា​ចាប់​អារម្មណ៍​ និង​ចង់​ទៅ​លេង​គឺ​មន្តស្នេហ៍​របស់​ទឹក​ជ្រោះ​ធំជាង​គេ​បំផុតរបស់​ពិភព​លោក​គឺ​នៅ​ទីនោះដែលគេស្គាល់​ថា​ទឹកជ្រោះ Victoria Falls។​ ​ក្នុង​មួយ​ឆ្នាំ​ៗ មាន​អ្នក​ទេសចរ​​ជាង ២លាននាក់ទៅទស្សនាត្រ​ង់​ចំណុច​ល្បាក់​ទឹក​ដ៏​ស្រស់​ស្អាត។

 

៤. ទន្លេ Yangtze នៅប្រទេសចិន

 

 

ទន្លេ Yangtze ជា​ទន្លេ​វែង​ជាងគេបំផុត​នៅ​អាស៊ី ដោយ​វា​ហូរបាន​ចម្ងាយ​ ៦៤១៨គីឡូម៉ែត្រ មាន​ទេសភាពចម្រុះ​ពណ៌​​ដ៏អស្ចារ្យ ជ្រោះ និង​ហូរកាត់​ជ្រលង​ភ្នំ​ដ៏វែង​ថែមទៀត។

 

៥. ទន្លេ​ Danube នៅភាគកណ្តាលអឺរ៉ុប

 

 

ទន្លេ​ Danube ហូរកាត់​ប្រទេស​ចំនួន​ដប់​នៅ​អឺ​រ៉ុប​ មាន​​​ទស្សនីយភាពវប្បធម៌ដ៏​សម្បូរ​បែប​តាម​ដងទន្លេ។ វា​ជា​ក្បាលទឹក​ដែលធំជាងគេ​ស្ថិត​នៅ​ភាគកណ្តាលអឺរ៉ុប។ ប្រសិន​បើលោកអ្នក​ទៅ​ទស្សនា​​ទន្លេ​ហូរ​កាត់ត្រង់​ប្រទេស​អូទ្រីស អ្នកនឹង​ប្លែកភ្នែក ដោយ​សារ​​​មាន​​ប្រសាទបុរាណមួយ​នៅ​មាត់ទន្លេ និង​នៅ​មាន​វប្បធម៌ផ្សេង​ៗ​ជាច្រើន​ទៀត​តាម​ប្រទេស​នីមួយៗ៕

 

ប្រែសម្រួល៖ ភារុណ ប្រភព៖ greenbuzzz

អត្ថបទថ្មី