វីជេ មីនជីន សមត្ថភាព​និយាយ​ភាសា​ចិន​មិន​ធម្មតា!

  • 2015-09-21 15:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​វ័យក្មេង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ PPCTV វីជេ  មីនជីន គឺជា ​អ្នក​សិល្បៈ​ជំនាន់​ក្រោយ​ដែល​មាន​សមត្ថភាព​អាច​និយាយ​ភាសា​ចិន​បាន​ល្អ​មិន​ចាញ់​តារា​ចម្រៀង​ស្រី លី អ៊ីវ៉ាធីណា ប៉ុន្មាន​ទេ។

 

 

ក្នុង​បទសម្ភាសន៍​ជាមួយ Sabay ពិធីការ​រិនី​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីជាតិ  មីនជីន បាន​ឲ្យ​ដឹង​ថា"ខ្ញុំ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថ្មី​ៗ​នេះ​ដែរ​ទេ ហើយ​ខ្ញុំ​អាច​និយាយ​បាន បី​ភាសា គឺ​ចិន ទាចៀវ កុងឺ អង់គ្លេស និង​ខ្មែរ។”

 

នាង​បាន​ឲ្យ​ដឹង​ថា ​ភាសា​ចិន​គឺ​ចេះ​តាំងពី​កើត​មក​ម្ល៉េះ ហើយ​ចាប់ផ្ដើម​ចូលរៀន​នៅ​អាយុ​៨ ឆ្នាំ។ ចំណែក​ភាសា​ខ្មែរ ទើប​ចូល​រៀន​អាយុ ១០ ឆ្នាំ​ហើយ​នេះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សិស្ស​សាលា​លិបឃុន​រូប​នេះ​ធ្លាប់​បាន​ទៅ​ប្រទេស​ចិន​ជាច្រើន​ដង ទាំង​បង្ហាញ​ទេពកោសល្យ​សិល្បៈ និង​ទៅ​ទស្សនកិច្ច​ផ្សេង​ៗ​តំណាង​ប្រទេស​ទៀត​ផង។

 

“ចា​បង ខ្ញុំ​ធ្លាប់​បាន​ទៅ​ចិន​ច្រើន​ដង​ដែរ ដោយ​ធ្លាប់​ទៅ​បោះ​ជុំរុំ ពីរ​ដង និង​ឆ្នាំ ២០១៤ ទៅ​ប្រកួត​កម្មវិធី​ស្ពាន​ភាសា​ចិន​ក្រោម​អាយុ​១៨ ឆ្នាំ ដែល​មាន​ប្រទេស ៦៧ ចូលរួម និង​បេក្ខជន​ជាង ១៣០ នាក់ ហើយ​ពេល​នោះ​ខ្ញុំ​ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ។”

 

 

ឆ្នាំ ២០១៤ មីនជីន ធ្លាប់​បាន​ប្រកួត​កម្មវិធី Sunplay និង​ជាប់​ចំណាត់​ថ្នាក់​លេខ ១ និង​កាលពី​ខែ មិថុនា ឆ្នាំ ២០១៥ នេះ​កញ្ញា​បាន​ប្រកួត​កម្មវិធី​នារី​វ័យ​ឆ្លាត​បច្ចេកវិទ្យា​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ទៀត។

 

ឈីវ មីនជីន ដែល​ជា​ឈ្មោះ​ភាសា​ចិន​នោះ​បាន​បន្ថែម​ទៀត​ថា​ នាង​ចេះ​ច្រៀង​ហ៊ី​ចិន របាំ​ក្ងោក​ចិន ចេះ​ច្រៀង​ចម្រៀង​ម៉ុងហ្គោលី និង​របាំ​ជនជាតិ​ទីបេ​ទៀត​ផង។ មុន​ និង​ចូល​សិល្ប​រហូត​មក​ដល់​បច្ចុប្បន្ន​​កញ្ញា ក៏​ជា​គ្រូ​បង្រៀន​ភាសា​ចិន​នៅ​សាលា​​ឯកជន​មួយ​កន្លែង​​ដែរ៕

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី