ចូលរួម​ស្វែង​យល់​ពី​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​​នៅ​ Mango Mango ​ស្អែក​នេះ

  • 2015-09-18 22:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ GoldFX (GFX) ​​នឹង​រៀបចំ​​​ចាប់​ផ្ដើម​ពិធី​ណែនាំ​​​ឲ្យ​ស្គាល់​ពី​ការ​ប្រកួត​​​ហ្គេម​អនឡាញ​សង្គ្រាម​រូបិយប័ណ្ណ​ពិភពលោក​ (CWW) ​​​​​​នៅ​ភោជនីយដ្ឋាន​ Mango Mango ​​នៅ​ថ្ងៃ​សៅរ៍​ ទី​ ១៩ ​កញ្ញា​ស្អែក​នេះ​​ចាប់​ពី​ម៉ោង​ ៩ ​ដល់ ​៩: ៣០ ​នាទី​យប់។ ​​​

 

​​​​​​សង្គ្រាម​​រូបិយប័ណ្ណ​ពិភពលោក​ជា​​​ការ​កម្សាន្ត​ហ្គេម​អនឡាញ​​មួយ​ដែល​ផ្ដល់​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទិញ​-លក់​​រូបិយប័ណ្ណ​ពិភពលោក។ ​អ្នក​លេង​ហ្គេម​មួយ​នេះ​​ហាក់​បី​ដូច​ជា​អ្នក​កំពុង​ទិញ-លក់​រូបិយប័ណ្ណ​ពិតៗ ​​ហើយ​​ក្រោយ​យល់​ដឹង​ហើយ​ ពួកគេ​អាច​​​យក​ចំណេះដឹង​នោះ​ទៅ​ប្រើ​​ក្នុង​ទីផ្សារ​​ទិញ-លក់​រូបិយប័ណ្ណ​ពិត​បាន​ដោយ​ខ្លួន​ឯង។​

 

 

​ការ​ប្រកួត​សង្គ្រាម​រូបិយប័ណ្ណ​​ពិភពលោក​ដំណាក់កាល​ទី​ ១ ​នឹង​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​​២៩ ​តុលា​ខាង​មុខ​ពី​ម៉ោង ​២ រសៀល ដល់​ម៉ោង ៨ ​ល្ងាច។ ​​​នៅ​យប់​ថ្ងៃ​សៅរ៍​​​ទី ​១៩ ​កញ្ញា ​​ស្អែក​នេះ ​ក្រុមហ៊ុន​ GFX ​នឹង​ណែនាំ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​ វិធី​ចូល​លេង ​​​និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​ពី​កម្មវិធី។ ​​លោក​អ្នក​អាច​ចូលរួម​ស្ដាប់​ការ​ណែនាំ ​​ឬ​បើ​មាន​ចម្ងល់​អាច​សួរ ​និង​ចុះ​ឈ្មោះ​ដើម្បី​ប្រកួត​នៅ​ថ្ងៃ​​នោះ​​​​បាន។ ​

 

បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​ ​ការ​ប្រកួត​នេះ​គឺ​អាច​មាន​អ្នក​ចូលរួម​ចន្លោះ​ពី​ ២៤០-២៨០ ​នាក់​​ ​ដោយ​បែង​ចែក​ជា​ ៨ ​ក្រុម ​និង​ ៣០ ​នាក់​ក្នុង​មួយ​ក្រុម​​ដើម្បី​ប្រកួត​ប្រជែង។ ​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ ​អ្នក​ដែល​ឈ្នះ​ (ជា​បុគ្គល) ​នឹង​ទទួល​បាន​សាច់​ប្រាក់​សុទ្ធ​ចំនួន​ ១០០០ ដុល្លារ ​​និង​ឥណទាន​បន្ថែម​ ៥០០ ​ដុល្លារ​​ទៅ​ក្នុង​គណនី​ពិត (live account) ​ដើម្បី​ធ្វើ​ការ​ទិញ-លក់​ដោយ​ផ្ទាល់​នៅ​លើ​ទីផ្សារ​រូបិយប័ណ្ណ​បាន។ ​ចំណែក​សមាជិក​ក្រុម​ម្នាក់ៗ​នឹង​ទទួល​បាន​ឥណទាន​ ​​១០០ ​ដុល្លារ​​ទៅ​ក្នុង​គណនី​ពិត (live account)​ របស់​ពួកគេ ​ហើយ​ក្រុម​ទាំង​មូល​នឹង​ទទួល​បាន​​ការ​អញ្ជើញ​ជា​ពិសេស​ទៅ​បន្ទប់​ខារ៉ាអូខេ​នៅ​ក្លឹប​ Epic ​​​ញ៉ាំ​ស្រា​សាំប៉ាញ ​​និង​​ស្រាបៀរ​ដើម្បី​អបអរ​នឹង​ជ័យជម្នះ​​នោះ​ទៀត​ផង។

 

 

​​​​​​​​ព័ត៌មាន​លម្អិត​នៃ​កម្មវិធី​សូម​ទាក់ទង​​ក្រុមហ៊ុន​ GoldFX ​តាម​រយៈ​​លេខ​ទូរសព្ទ៖ 088 268 8666។ ​កុំ​ភ្លេច​ស្អែក​នេះ​នៅ​ភោជនីយដ្ឋាន ​Mango Mango ​ចាប់​ពី​ម៉ោង ​៩ យប់​តទៅ៕

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​

អត្ថបទថ្មី