Man Utd ឈ្នះ Southampton ប្រផុតប្រផើយ តែ Liverpool បាន​ត្រឹម​ស្មើ

  • 2015-09-21 13:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Southampton ៣-២ ក្នុង​សប្ដាហ៍​ទី​៦ នៃ Premier League ខណៈក្រុមហង្ស​ក្រហម Liverpool បាន​ត្រឹម​ស្មើ​ក្រុម​ភ្ញៀវ Norwich City ១-១។

 

កីឡាករ​បារាំង​វ័យ​ក្មេង​ Anthony Martial ជា​អ្នក​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Man Utd រីកមុខរីកមាត់ ដោយ​អាច​ស៊ុត​ចូល​២គ្រាប់ នៅនាទី​៣៤ និង​៥៦ ក្រោយ Graziano Pelle ស៊ុត​ឲ្យ Southampton នាំ​មុខ​នៅ​នាទី​១៣។

 

 

Juan Mata ជា​អ្នក​បន្ថែម​គ្រាប់​ទី​៣ ឲ្យ​ក្រុម​លោក Louis van Gaal នៅ​នាទី​៦៨ មុន​ពេល Pelle ស៊ុត​សង​១​គ្រាប់​ទៀត​​ នៅ​៤នាទី​មុន​ចប់​ការប្រកួត។

 

លទ្ធផល​​នេះ ធ្វើ​ឲ្យ​បិសាច​ក្រហម​ឡើង​ឈរ​លេខ​២​ក្នុង​តារាង តាម​ពី​ក្រោយ​ក្រុម​ Manchester City តែ​២ពិន្ទុ​ប៉ុណ្ណោះ។

 

ចំណែក Liverpool វិញ អាច​រក​បាន​ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ដី​ខ្លួន​ឯង ក្រោយ​ស្មើ Norwich ១-១។ Danny Ings ជា​អ្នក​បំបែក​ពង​មាន់​ឲ្យ​ Liverpool ប៉ុន្តែ​ Russell Martin អាច​ស៊ុត​១គ្រាប់​សង​វិញ​ឲ្យ​ក្រុម​ភ្ញៀវ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​នោះ គឺ​ការ​ត្រលប់​មក​វិញ​នៃ​ខ្សែ​ប្រយុទ្ធ​ Daniel Sturridge របស់​ហង្ស​ក្រហម​ ដែល​រង​របួស​អស់​រយៈ​ពេល​៥ខែ​មក​ហើយ​នោះ។

 

 

លទ្ធផល​១គូ​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ឈ្នះ Crystal Palace ១-០៕

 

 

 

 
 
 
 

ប្រធាន​ក្រុម Norwich (ស្ដាំ) ស៊ុត​ចូល Liverpool ក្រោយ​កើត​កូន​ទី​៣​បាន​៨ម៉ោង

 

ប្រភព៖ bbc

អត្ថបទថ្មី