ចំណងស្នេហាជិត ២០ ឆ្នាំ របស់យ៉ាងគួ និង សៀវឡុងនី សិង្ហបុរី
- 2015-09-21 23:13:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណងស្នេហាជិត ២០ ឆ្នាំ របស់យ៉ាងគួ និង សៀវឡុងនី សិង្ហបុរី
ចន្លោះមិនឃើញ
Christopher Lee និង Fann Wong ដែលជាតួ “យ៉ាងគួ- សៀវឡុងនី" គឺជាគូស្នេហ៍មួយគូដែលមានចំណងស្នេហាយូរអង្វែងគួរឲ្យកោតសរសើរក្នុងវិស័យសិល្បៈសិង្ហបុរី។ ក្នុងរយៈពេល ជិត ២០ឆ្នាំ ពួកគេនៅតែស្និទ្ធស្នាលដូចកាលទើបតែស្រលាញ់គ្នាដដែល។
នៅក្នុងរឿង "យុទ្ធសិល្បឥន្ទ្រីទេព" គ្រប់ស៊េរីទាំងអស់មានតែតួក្នុងស៊េរីសិង្ហបុរីនេះតែប៉ុណ្ណោះដែលតួឯកទាំងពីរបានក្លាយជាប្ដីប្រពន្ធនឹងគ្នាមែនទែន។ មុនពេលសហការជាមួយគ្នាក្នុងរឿងនេះ Christopher Lee និង Fann Wong ធ្លាប់ជួបគ្នាម្ដងរួចមកហើយក្នុងរឿង "Brave New World” ក្នុងឆ្នាំ ១៩៩៦។ នៅពេលនោះតារាសម្ដែងសញ្ជាតិម៉ាឡេស៊ី Christopher បានចាប់អារម្មណ៍លើមិត្តរួមការងាររបស់ខ្លួនដែរ តែ Fann Wong មិនបានដាក់អារម្មណ៍ទៅវិញទេដោយពេលនោះតារាស្រីនេះមានមិត្តប្រុសរួចទៅហើយ។ រហូតដល់ឆ្នាំ ១៩៩៨ ក្រោយពេលដើរតួ សៀវឡុងនី និង យ៉ាងគួ រួចមកទើបពួកគេដឹងពីអារម្មណ៍ពិតរបស់ខ្លួន។ នៅពេលនោះ ពួកគេមានភាពស្អិតរមួតបំបែកមិនបាន។
អំឡុងពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០០ សារព័ត៌មានបានចុះផ្សាយថាអ្នកកំពុងស្រលាញ់គ្នាជាញឹកញាប់។ ប៉ុន្តែអ្នកទាំងពីរបានបដិសេធរឿងនេះទាំងស្រុង។ នៅក្នុងកម្មវិធីប្រគល់រង្វាន់ Star Awards បានអៀនឡើងក្រហមមុខនៅពេលបានតារាសម្ដែង Zoe Tay ប្រកាសពីចំណងស្នេហ៍របស់ពួកគេ។
ចាប់ពីឆ្នាំ ២០០៣ ពួកគេចាប់ផ្ដើមបង្ហាញមុខជាគូជាសាធារណៈ ព្រមទាំងទទួលស្គាល់ថាពិតជាកំពុងស្រលាញ់គ្នាមែន និងរើផ្ទះមកនៅជាមួយគ្នា។
ថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០០៩ អ្នកទាំងពីរប្រារព្ធពិធីមង្គលការរបស់ខ្លួន។ អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានផ្សាយផ្ទាល់តាមប៉ុស្តិ៍ CH8 ហើយនេះក៏ជាព្រឹត្តិការណ៍ដែលធំជាងគេផងដែរក្នុងវិស័យសិល្បៈរបស់សិង្ហបុរីនាឆ្នាំនោះ។ ៥ ឆ្នាំក្រោយមកពួកគេទទួលបានសមាជិកទីបីក្នុងគ្រួសារ នោះគឺកូនប្រុសឈ្មោះ Zed។ នៅពេលសម្រាលកូន Fann Wong មានអាយុ ៤៣ ឆ្នាំ ៕
ចុចអាន៖ប្ដីប្រពន្ធ យ៉ាងគួ សៀវឡុងនី មានអារម្មណ៍ដូចធ្លាក់ពីឋានសួគ៌មកឋាននរក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ zing