វីដេអូពិសេស៩នាទីពីកម្មវិធីល្បីអាមេរិក "Survivor” ដែលមកថតនៅកោះរុងនិងអង្គរវត្ត
- 2015-09-22 18:36:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូពិសេស៩នាទីពីកម្មវិធីល្បីអាមេរិក "Survivor” ដែលមកថតនៅកោះរុងនិងអង្គរវត្ត
ចន្លោះមិនឃើញ
កម្មវិធី "Survivor" ដែលជាកម្មវិធីល្បែងប្រកួតប្រជែងដ៏ល្បីល្បាញនៅអាមេរិក និងបានមកថតនៅប្រទេសកម្ពុជា កាលពីខែមីនា កន្លងទៅនេះ បានបង្ហាញវីដេអូផ្សព្វផ្សាយដំបូងហើយ មុននឹងចាក់ផ្សាយផ្លូវការនៅប៉ុស្តិ៍ CBS នៅយប់ថ្ងៃពុធ សប្ដាហ៍នេះ។
ក្នុងរដូវកាលទី១០ ដែលមានឈ្មោះថា "Survivor: Cambodia – Second Chance” បេក្ខជននិងក្រុមការងារបានមកថតនៅកោះរុង ប្រទេសកម្ពុជា កាលពីខែមីនា រួមទាំងទីតាំងផ្សេងៗទៀតដូចជាខេត្តសៀមរាប។ កម្មវិធីនេះតម្រូវឲ្យមនុស្សមួយក្រុមមករស់នៅតំបន់ដាច់ស្រយាលមួយ ដែលពួកគេត្រូវស្វែងរកអាហារ ទឹក និងជម្រកដោយខ្លួនឯង អំឡុងពេលលេងល្បែងប្រកួតប្រជែង ហើយអ្នកដែលឈ្នះនៅវគ្គចុងក្រោយ នឹងទទួលបានរង្វាន់ទឹកប្រាក់ ១លានដុល្លារ។
បេក្ខជន២០រូបដែលធ្លាប់ចាញ់ក្នុងការប្រកួតនារដូវកាលមុនៗត្រូវបានជ្រើសរើសឲ្យចូលលេងក្នុងវគ្គនេះម្ដងទៀតតាមរយៈការបោះឆ្នោតពីទស្សនិកជន។
ទស្សនាវីដេអូផ្សព្វផ្សាយដំបូងដែលមានរយៈពេលជិត ៩នាទីខាងក្រោមនេះ៖
ចុចអាន៖កម្មវិធីដែលសមាជិក CNBLUE និង AOA មកថតនៅកម្ពុជាចេញវីដេអូទាំងមូលហើយ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ ew