នារី​​​ម្នាក់​មាន​​សំណាង​បាន​ក្លាយ​ជា​ម្ចាស់​ ​ iPhone 6s ពណ៌​ស៊ី​ជម្ពូ​មុន​គេ​បង្អស់​

  • 2015-09-22 21:49:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​របស់​ក្រុមហ៊ុន​ Apple មួយ​រូប​​​មាន​ភាព​ភ្ញាក់​ផ្អើលយ៉ាង​​ខ្លាំង ​នៅ​ពេល​បាន​ក្លាយ​ជា​អតិថិជន​ដែល​​ទទួល​បាន​ទូរសព្ទ​ iPhone 6s ពណ៌​ស៊ី​ជម្ពូ​ប្រើ​ប្រាស់​​ដំបូង​គេ​បង្អស់។

 

​​អតិថិជន​មួយ​រូប​នោះ​មាន​ឈ្មោះ​ថា​  Adrienne Alpern ជា​អ្នក​ឌីហ្សាញ​ក្រាហ្វិក​ ​រស់​នៅ​ក្នុង​រដ្ឋ ​Califonia​​ សហរដ្ឋអាមេរិក។ នាង​បាន​ធ្វើ​ការ​បង្ហោះ​រូបភាព​ទូរសព្ទ​ iPhone 6s ពណ៌​ស៊ី​ជម្ពូ​​​​នៅ​​លើ​បណ្ដាញ​ Twitter របស់​នាង​ ដើម្បី​​​ឲ្យ​ដឹង​ថា​​ ការ​កុម្ម៉ង់​របស់​នាង​គឺ​លឿន​ជាង​ការ​រំពឹងទុក​​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​អតិថិជន​ទី​មួយ​របស់​ទូរសព្ទ​ស៊េរី​​នេះ។

 

ទូរសព្ទ​ជា​ច្រើន​គ្រឿង​ទៀត​រំពឹង​ថា​ នឹង​​​មក​ដល់​ដៃ​​អតិថិជន​​​​មុន​​កាល​បរិច្ឆេទ​​​ដែល​ពួក​គេ​ត្រូវ​ទទួល​ ដោយសារក្រុមហ៊ុន​ Apple បាន​​ធ្វើ​​ការ​យ៉ាង​ល្អ​ជាមួយ​នឹង​​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​ផ្សេង​ៗ​។  ​​

 

​រូបភាព​ខាង​ក្នុង​ប្រអប់​ទូរសព្ទ​​ iPhone 6s ​ពណ៌​ស៊ី​ជម្ពូ

​ ទន្ទឹម​នឹង​នេះ ​នាង​ក៏​បាន​ធ្វើ​ការ​ចែក​រំលែក​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ម៉ាស៊ីន​របស់​ iPhone 6s នេះ​ដែរ​ ដោយ​ទទួល​បាន​ពិន្ទុ​ខ្ពស់​អាច​យក​ឈ្នះ​ Retina iPad Mini, iPad Mini 3 ព្រម​ទាំង​ iPad Air 2 ផង​។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ក៏​បាន​បញ្ជាក់​អំពី​​ RAM របស់​ iPhone 6s គឺ​ពិត​ជា​មាន​ទំហំ​ 2GB ពិត​មែន។​​​

 

គួរ​បញ្ជាក់​​ផង​ដែរ​ថា ​​ទូរសព្ទ​ iPhone 6s និង​ 6s Plus​ ​នឹង​មាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​១២​ប្រទេស​ដំបូង​នា​ថ្ងៃ​ ២៥​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ៕​​​

 

ចុច​អាន៖ ​ចង់​​ចេះ​កាត់ត​​រូបភាព​​ស្អាត​​ អនុវត្ត​​ជា​មួយ​​វីដេអូ​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រពភ៖ 9To5Mac