ត្រចៀកកាំនិយាយរឿងខ្មាសបំផុតពេលថតកំពុងថតឈុតស្រើបស្រាល
- 2015-09-23 15:36:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រចៀកកាំនិយាយរឿងខ្មាសបំផុតពេលថតកំពុងថតឈុតស្រើបស្រាល
ចន្លោះមិនឃើញ
តារាសម្ដែងចិន Zhao Wei និងមិត្តរួមការងារបានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធរឿង "Lost In Hong Kong” កាលពីថ្ងៃទី ២០ ខែ កញ្ញា។
ចូលរួមសម្ដែងក្នុងភាពយន្តដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅវគ្គមុនដែលមានចំណងជើងថា "Lost In Thailand” អតីតតួព្រះនាងត្រចៀកកាំ បានបង្ហើបថាការលំបាកពិតជាមាន ប៉ុន្តែទន្ទឹមនឹងនោះវាក៏បាននាំមកនូវអារម្មណ៍ប្លែកផងដែរ។
តារាវ័យ ៣៩ ឆ្នាំនេះបានប្រាប់បន្តទៀតថា ឈុតឆាកដែលផ្ដល់សម្ពាធដល់ខ្លួនច្រើនជាងគេគឺឈុតស្នេហាស្និទ្ធស្នាលនឹងតារាសម្ដែង Zheng Xu។ "តាំងពីដំបូងមកម្ល៉េះដែលខ្ញុំមិនពូកែសម្ដែងខាងឈុតបែបនេះ"។ Zhao Wei បានចែករំលែកទៀតថា មានពេលមួយខ្លួនខ្មាសអៀនបំផុត ដោយខណៈពេលកំពុងថតឈុតផ្អែមល្ហែម ជាមួយតារាសម្ដែង Zheng Xu ស្រាប់តែស្វាមីរបស់ខ្លួនយកផ្លែឈើមកផ្ញើប្រពន្ធនៅកន្លែងថតរឿង។
ភាពយន្តរឿង "Lost In Hong Kong” ដែលមានតួឯកជា Zhao Wei និង Zheng Xu នឹងចាប់ផ្ដើមចាក់បញ្ចាំងនៅប្រទេសចិនចាប់ពីថ្ងៃទី ២៥ ខែ កញ្ញា ខាងមុខនេះ ៕
ចុចអាន៖ត្រចៀកកាំ និងយ៉ាងគួ មួយរឿងថើបគ្នា ៦០ដង ឡើងស្ពឹកបបូរមាត់
ចុចអាន៖១២សន្លឹកស្រស់ស្អាត ស៊ីវិល័យពីតារាសេដ្ឋិនី ត្រចៀកកាំ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ Sina