​តារា​ហុងកុង​ល្បី​ៗ ៦រូប​ដែល​សម្ដែង​រឿង​វាយ​តប់​ទាំង​មិន​ចេះ​ក្បាច់​គុន​

  • 2015-09-24 13:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មិន​បាន​ហ្វឹកហាត់​​ក្បាច់គុន​​ដូច​តារា​​​ដទៃ​ទៀត​ក៏​ដោយ​ តែ​តារា​ភាពយន្ត​ហុងកុង ៦រូប​​នៅ​តែ​បង្ហាញ​សមត្ថភាព​សម្ដែង​​បាន​ជោគជ័យ​និង​ទទួល​បាន​ការ​គាំទ្រ​ពី​​ទស្សនិកជន​។

 

១. Tavia Yeung

 

 

​ទោះ​បី​មិន​ចេះ​ក្បាច់គុន​សោះ តែ​តារា​សម្ដែង​របស់​ប៉ុស្តិ៍ TVB បាន​សម្ដែង​រឿង Kung Fu ជា​ច្រើន​ដូច​ជា "A Fistful of Stane” “Sweetness in the Salt” និង "Find the Light” ជា​ដើម។

 

Tavie ធ្លាប់​ចែក​រំលែក​ថា "ខ្ញុំ​ជា​មនុស្ស​ដែល​មិន​ដែល​ចូល​សាលា​រៀន​ក្បាច់គុន​សោះ ហេតុ​នេះ​​ហើយ​នៅ​ពេល​ដែល​ត្រូវ​សម្ដែង​រឿង​ក្បាច់គុន ខ្ញុំ​តែង​តែ​ទៅ​រក​គ្រូ​បង្រៀន​ជានិច្ច។ នៅ​ពេល​សម្ដែង​រឿង "Wudang Rules” ដោយ​សារ​តែ​រៀម​ច្បង Yeun Qiu និង Chin Siu Ho សុទ្ធ​តែ​អ្នក​មាន​ក្បាច់គុន​ពិត​ប្រាកដ បាន​ពួក​គេ​បន្ធូរ​ដៃ​ឲ្យ​ទើប​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​​​ច្រើន​នៅ​ពេល​សម្ដែង"។

 

២. Raymond Lam

 

 

Raymonnd Lam ធ្លាប់​មាន​ប្រវត្តិ​សម្ដែង​រឿង​វាយ​តប់ និង ក្បាច់​គុន​ជា​ច្រើន​រួច​មក​ហើយ​ដូចជា​ "ពស់​ស​ពស់​ខៀវ" “Saving General Yang” និង "The Four”... ។

 

នៅ​ពេល​សម្ដែង​រឿង "The Four” Raymond ត្រូវ​រង​របួស​នៅ​ជើង។ ពេល​ដំបូង​​​តារា​រូប​​នេះ​គ្រាន់​តែ​ត្រូវ​ហើម​សរសៃ​តែប៉ុណ្ណោះ តែ​ដោយ​សារ​តែ​មិន​ចង់​ធ្វើ​ឲ្យ​អាក់​ខាន​​ក្រុម​ការងារ តារា​សម្ដែង​នេះ​សុខ​ចិត្ត​ថត​ចប់​ទើប​ព្យាបាល​របួស ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ឆ្អឹង​ក​ជើង​​របស់​​​គេ​​បាន​ប្រេះ​យ៉ាង​ធ្ងន់ធ្ងរ រហូត​ដល់​ត្រូវ​ចំណាយ​ពេល​​ដល់​ទៅ ៦ សប្ដាហ៍​ទើប​ជា​សះ​ស្បើយ​​វិញ។

 

៣. Charmaine Sheh

 

 

ល្បី​ឈ្មោះ​តាម​រយៈ​​តួ Chow Chi Yeuk ​ដែល​មាន​ក្បាច់​គុន​ឡើង​ដល់​កំពូល​ក្នុង​រឿង "The Heaven Sword and Dragon Saber” និង​រឿង​ដែល​ត្រូវ​ការ​ឈុត​ឆាក​​វាយ​តប់​ជា​ច្រើន​ទៀត​ តែ​តាម​ពិត​តារា​ស្រី​រួប​នេះ​មិន​ចេះ​ក្បាច់​គុន​នោះ​ទេ។

 

Charmaine Sheh ធ្លាប់​ត្រូវ​គ្រេច​ក​ជា​ទម្ងន់​រហូត​ដល់​ថ្នាក់ ពេទ្យ​មិន​ឲ្យ​តារា​ស្រី​នេះ​​ពាក់​ស្បែក​ជើង​កែង និង​ត្រូវ​ឈប់​ធ្វើ​ការ​មួយ​រយៈ​ពេល។ អាស្រ័យ​ហេតុនេះ​នៅ​ពេល​ចូល​សម្ដែង​រឿង "Line Walker” Charmaineបាន​ទៅ​រៀន​កាយ​វប្បកម្ម ដើម្បី​កុំ​ឲ្យ​ជួប​រឿង​ដែល​​​​ប្រហាក់​ប្រហែល​កើត​ឡើង។ ក្រុម​ការ​ងារ​ក៏​បាន​សហការ​ជាមួយ តារា​វ័យ ៤០ ឆ្នាំ​រូប​នេះ​ដោយ​បាន​ថត​ឈុត​មនោសញ្ចេតនា​មុន និង​លើក​ឈុត​វាយ​គ្នា​ទៅ​ក្រោយ​បង្អស់​ឬ​រក​តួ​​ផ្សេង​មក​សម្ដែង​ជំនួស។

 

៤. Bosco Wong

 

 

តារា​សម្ដែង TVB ម្នាក់​ទៀត​គឺ Bosco Wong ធ្លាប់​បាន​សម្ដែង​រឿង​ក្បាច់គុន​ជា​ច្រើន​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន ដូច​ជា "Burning Flame II” “Find The Light” និង "Burning Flame III”...។

 

ដើម្បី​​ទទួល​បានរាង​សាច់​ដុំ​ដូច​បច្ចុប្បន្ន តារា​​ស្បែក​ស​​រូប​នេះ ត្រូវ​ហាត់​ប្រាណ​មិន​ឈប់​ឈរ។ នៅ​ក្នុង​រឿង "Witness Insecurity” Bosco ហ៊ាន​ប្រថុយ​​ជីវិត​ថត​ឈុត​ឆាក​គ្រោះ​ថ្នាក់​ទាំង​មិន​គិត​ពី​សុវត្ថិភាព​របស់​ខ្លួន​ដោយ​មិន​ត្រូវ​ការ​តួ​​សម្ដែង​ជំនួស។

 

៥. Kevin Cheng

 

 

កំឡុង​ពេល​ថត​រឿង "Ip Man” Kevin Cheng ធ្លាប់​រង​របួស​ត្រង់​ភ្នែក​​យ៉ាង​ធ្ងន់ធ្ងរ រហូត​ត្រូវ​ដេរ​អស់ ១០ ថ្នេរ ហើយ​ក្រោយ​មក​ត្រូវ​រង​របួស​នៅ​ជើង​ទៀត។ តារា​វ័យ ៤៦​ ឆ្នាំ​​ចែក​រំលែក​ថា "អរគុណ​អ្នក​ទាំង​អស់​គ្នា​​​​​ដែល​បាន​បារម្ភ​ពី​ខ្ញុំ។ ខ្ញុំ​មិន​អី​នោះ​ទេ។ ខ្ញុំ​មិន​ចង់​ដោយ​សារ​តែ​របួស​របស់​ខ្ញុំ​​ប៉ះ​ពាល់​​ដល់​ការងារ។ ការពិត​វា​មិន​មែន​ជា​បញ្ហា​ធំដុំ​អី​នោះ​ទេ ខ្ញុំ​ថត​រឿង​ច្រើន​រង​របួស​បែប​នេះ​ជា​រឿង​ធម្មតា​ទៅ​​ហើយ"។

 

៦. Ron Ng

 

 

បន្ទាប់​ពី​បាន​ដើរ​តួ​កំប៉ិក​កំប៉ុក​ជា​ច្រើន ឆ្នាំ ២០០៣ Ron Ng បាន​ដើរ​តួ​ឯក​ជា​លើក​ដំបូង​ក្នុង​អាជីព​សម្ដែង​របស់​​ខ្លួន​ក្នុង​រឿង "Find the Light”។ បន្ទាប់​មក​តារា​​សម្ដែង​នេះ​ត្រូវ​បាន TVB ឲ្យ​សម្ដែង​រឿង​ Kung Fu ជា​បន្ត​បន្ទាប់​ដូច​ជា "Rosy Business” “Twin of Brothers”...។

 

ក្នុង​រឿង "Black Heart White Soul” មាន​ឈុត​មួយ​ត្រូវ​តម្រូវ​ឲ្យ Ron Ng ដេញ​ចាប់​ជន​ល្មើស​ម្នាក់​នៅ​លើ​ជណ្ដើរ​យន្ត។ ដោយ​សារ​តែ​រត់​លឿន​ពេក​តារា​​អាយុ ៣៦ ឆ្នាំ ត្រូវ​ដួល​រហែក​ខោ។ ពេល​នោះ​ជំនួយ​ការ​បាន​​ដោះ​ស្រាយ​ដោយ​ដេរ​នៅ​កន្លែង​ថត​រឿង​ផ្ទាល់​តែ​ម្ដង ដើម្បី​បន្ត​ការ​ថត​តទៅ​ទៀត។ នៅ​ពេល​នោះ Ron Ng បាន​​និយាយ​កំប្លែង​ថា "នេះ​ជា​ខោ​ខោវប៊យ​ដែល​ខ្ញុំ​ចូល​ចិត្ត វា​តម្លៃ ១៣០ ណា។ ឥលូវ​​វា​រហែក​បាត់​ហើយ ហើយ​គូទ​របស់​ខ្ញុំ​ក៏​ឈឺ​ណាស់​ដែរ​ព្រោះ​ដួល​ច្រើន​ដង​ពេក" ៕

 

ចុចអាន៖តារា​សម្ដែង​ប្រុស​​​ចិន​ទាំង ១០​​ដែល​មាន​​រាង​សាច់​ដុំ ទាក់​ចិត្ត​នារី​ៗ​ជាង​គេ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing

អត្ថបទថ្មី