ឃឹម បូរី និង សុខ ចាន់រស្មី ​ជា​​កីឡាករ​ខ្មែរ​​រក​គ្រាប់​បាល់​ហេទ្រីក ឱ្យ​កម្ពុជា​នៅ Suzuki Cup

  • 2014-10-17 16:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់ ៣ គ្រាប់​ជាប់​គ្នា (ហេទ្រីក) របស់​ខ្សែ​ប្រយុទ្ធ​ សុខ ចាន់រស្មី មក​ពី​ក្លិប​ត្រាយអាស៊ី បាន​ជួយ​ឱ្យ​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា វាយ​បក​យក​ឈ្នះ​ក្រុម​ទីម័រខាងកើត ហើយ​ថែម​ទាំង​ចារ​ឈ្មោះ​​ខ្លួន​ជា​បុគ្គល​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​អាច​រក​គ្រាប់​បាល់ ៣ គ្រាប់​ក្នុង​មួយ​ប្រកួត​ឱ្យ​ក្រុម​ជម្រើស​ជាតិ ក្នុង​ពាន​រង្វាន់ AFF Suzuki Cup បន្ទាប់​ពី​កីឡាករ ឃឹម បូរី។

 

 

សុខ ចាន់រស្មី (ឆ្វេង) ឃឹម បូរី (ស្ដាំ)

 

យ៉ាង​ណា​ក៏​ដោយ ទីម័រខាងកើត ជា​ក្រុម​តែ​​មួយ​​គត់​ដែល​​កីឡាករ​​កម្ពុជា ទាំង បូរី និង រស្មី មាន​ឱកាស​រក​គ្រាប់​បាល់​បាន​ហេទ្រីក។ គេ​ចាំ​បាន​ថា​កាល​ពី​វគ្គ​ជម្រុះ​ឆ្នាំ ២០១០ នៅ​ទីក្រុង​វៀងចន្ទន៍​ដូច​គ្នា ​កីឡាករ ឃឹម បូរី រក​គ្រាប់​បាល់​ឱ្យ​កម្ពុជា ៣ គ្រាប់​ម្នាក់​ឯង ក្នុង​ចំណោម ៤ គ្រាប់​ដែល​កម្ពុជា​ឈ្នះ​ទីម័រខាងកើត ៤ ទល់ ២។

 

ក្រៅ​ពី​កីឡាករ​ទាំង ២ នាក់​មាន​កីឡា​ខ្មែរ​ផ្សេង​​ធ្លាប់​​រក​គ្រាប់​បាល់​ឱ្យ​កម្ពុជា បាន ២ គ្រាប់​ក្នុង​មួយ​ប្រកួត​ដែរ មាន​ដូចជា ហុក សុចិត្រា, ចាន់ រិទ្ធី និង សំអែល ណាសា ជាដើម។

 

ខាង​ក្រោយ​ជា​វីដេអូ ហេទ្រីក របស់​ ឃឹម បូរី ជួយ​ឱ្យ​កម្ពុជា ឈ្នះ​ទីម័រខាងកើត កាល​ពី​ឆ្នាំ ២០១០៖

 

http://youtu.be/sGl6bOyBnkQ

 

ខាង​ក្រោម​ជា​វីដេអូ ហេទ្រីក របស់ សុខ ចាន់រស្មី ឈ្នះ​ទីម័រខាងកើត នៅ​ឆ្នាំ ២០១៤ នេះ៖

 

http://youtu.be/MnApX0uw_9c

 

អត្ថបទ៖ ម៉ឺន រស្មី