អ៊ុន សិទ្ធា បង្ហើប​​រឿង​លួច​ស្រលាញ់​​នារី​ម្នាក់​កាល​រៀន​វិទ្យាល័យ

  • 2015-09-28 16:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្តែង​សម្បុរ​ស្រអែម​ អ៊ុន សិទ្ធា ​ទម្លាយ​អាថ៌កំបាំងប្រាប់ Sabay ថា​​កាល​នៅ​រៀន​វិទ្យាល័យ​បាន​លួច​ស្រលាញ់​នារី​ម្នាក់ ប៉ុន្តែ​ពេល​នេះ​​នាងបាន​រៀប​ការ​ទៅ​រស់​នៅ​បរទេស​បាត់​ហើយ។

 

 

“ បង​ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​កាល​នៅ​រៀន​វិទ្យាល័យ​ ប៉ុន្តែ​ពេល​នោះ​បាន​ត្រឹម​ខក​ចិត្ត​ព្រោះ​ គេ​មិន​បាន​ទទួល​ក្ដី​ស្រលាញ់​ពី​បង​ទេ គឺ​បាន​ត្រឹម​តែ​ជា​លក្ខណៈ​មិត្ត​ភក្តិ​ប៉ុណ្ណោះ​អូន"។ សិទ្ធា ថ្លែង​។

 

ពន្លក​នៃ​ការ​សារភាព​ស្នេហ៍​របស់​ សិទ្ធា គឺ​តាម​រយៈ​ការ​សរសេរ​សំបុត្រនៅ​ថ្ងៃ​បូណ្យ​ណូអែល​ ពេល​នោះ​លោក​បាន​​រៀប​រាប់​ពី​ទំហំ​ចិត្ត​ដែល​បាន​ស្រលាញ់​មិត្ត​រួម​ថ្នាក់​របស់​ខ្លួន​ តែ​ទី​បញ្ចប់​បាន​ត្រឹម​​តែ​អន់​ចិត្ត​ព្រោះ​នាង​ជា​នារី​ដែល​គិត​តែ​ពី​ការ​សិក្សា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ស្នេហា​ឡើយ​​។ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​ សិទ្ធា។

 

 

"ពេល​ដែល​បង​សារភាព​ស្រលាញ់​គាត់​លើក​ដំបូង បង​បាន​សរសេរ​លើ​កាត​មួយ​ដែល​ពេល​នោះ​ចំ​ថ្ងៃ​បុណ្យណូអែល​ឲ្យ​ទៅ​គាត់ ។ អារម្មណ៍​ពេល​នោះ​បង​អន់​ចិត្ត​ខ្លះ​ដែរ​ ព្រោះ​បង​បាន​ព្យាយាម​សារភាព​ស្រលាញ់​ និង​ធ្វើ​អ្វី​ៗ​ដើម្បី​ឲ្យ​គាត់​ទទួល​យក​ប៉ុន្តែ​​ការ​ទទួល​របស់​គាត់​មិន​មែន​ក្នុង​ន័យ​ស្នេហា​នោះ​ទេ គ្រាន់​តែ​ជា​មិត្ត​ភាព​ប៉ុណ្ណោះ។ សិទ្ធា បន្ថែម។

 

សិទ្ធា បន្ត​ថា លោក និង​អតីត​នារី​មិត្ត​រួម​ថ្នាក់​ម្នាក់​នោះ​ មិន​មែន​ទើប​តែ​ស្គាល់​គ្នា​នៅ​វិទ្យាល័យ​នោះ​ទេ អ្នក​ទាំង​ពីរ​ធ្លាប់​បាន​រៀន​ជាមួួ​យ​គ្នា​តាំង​ពី បឋម​សិក្សា ​មក​ម្ល៉េះ។ ដោយ​សារ​តែ​ឃើញ​នាង ស្អាត សុភាព ទើប​ធ្វើ​ឲ្យ​លោក​បាក់​​ចិត្ត​ស្រលាញ់​លើ​នាង​តែ​ម្ដង គឺ​​យូរ​ណាស់​មក​ហើយ។ ប៉ុន្តែ​ទើប​តែ​ចូល​មក​ដល់​ថ្នាក់​វិទ្យាល័យ​ទើប​ សិទ្ធា ហ៊ាន​សារភាព​សុំ​ស្រលាញ់​ លទ្ធផល​ លោក​ បាន​ត្រឹម​តែ​ការ​ខក​ចិត្ត​។

 

តារា​សម្ដែង​ អ៊ុន សិទ្ធា មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ដែល​មាន​ប្រជា​ប្រិយ​ភាព​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​អ្នក​មាន​ស្នាដៃ​ខាង​សិល្បៈ​គំនូរ​ផង​ដែរ​។ អតីត​ប្រុស​ស្អាត​ បន្ត​ទៀត​ថា ការងារ​រាល់​ថ្ងៃ​នេះ​រវល់​រក​ពេល​សម្រាក​គ្មាន​ ដូច្នេះ​គ្មាន​ពេល​គិត​គូ​រឿង​ស្នេហា​​ឡើយ ។ ម្យ៉ាង​​នារី​ដែល​លោក​​ធ្លាប់​ស្រលាញ់​ទៀត​សោត​ ក៏​​រៀប​ការ​ទៅ​រស់​នៅ​បរទេស​បាត់​​ទៀត ទើប​ធ្វើ​ឲ្យ​លោក​​ហាក់​នៅ​រអា​ចំពោះ​ការ​បរាជ័យ​​ស្នេហ៍​លើក​ដំបូង​​នោះ​នៅ​ឡើយ៕

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី