រូប​ថត​មួយ​សន្លឹក​ ​អាច​ប្រែ​ពី​ភាព​រីករាយ​ទៅ​ជា​គ្រោះ​ទុក្ខ

  • 2014-09-22 16:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ញឹកញាប់​ហើយ គេ​តែង​តែ​សង្កេត​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​​ចូលចិត្ត​បង្អួត​សម្ភារៈ​ដ៏​មាន​តម្លៃ ដើម្បី​អ្នក​ដទៃ​កោត​ស្ងប់ស្ងែង​។ ពួកគេ​មិន​បាន​គិត​ដល់​ទេ​ថា រូបថត​បង្អួត​របស់​ពួកគេ​នោះ​អាច​នាំ​គ្រោះ​ទុក្ខ ដោយសារ​តែ​បច្ចេកវិទ្យា​ប្រាប់​ទីតាំង​របស់​ទូរសព្ទ​ទំនើប ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​ជន​ឧក្រិដ្ឋ​កំណត់​ទីតាំង​ និង​ឈាន​ទៅ​ប្រព្រឹត្តិ​បទ​ល្មើស​ជា​យថាហេតុ។

 

កញ្ញា ជា គឹម​ហ្គិច ជា​អាជីវករ​វ័យ​ក្មេង​មួយ​រូប​បាន​ប្រាប់​ថា កន្លង​ទៅ​កញ្ញា​ក៏​ធ្លាប់​ឮ​មាន​ព័ត៌មាន​ខ្លះៗដែរ​ចុះ​ផ្សាយ​ពី​ករណី​ ដែល​ជន​ឧក្រិដ្ឋ​មួយ​ចំនួន​បាន​ប្រព្រឹត្តិ​បទ​ល្មើស​តាម​រយៈ Social Media នៅ​ពេល​ដែល​អ្នក​លេង​កម្សាន្ត​បង្អួត​ពី​វត្ថុ​មាន​តម្លៃ​របស់​ខ្លួន​ដល់​មិត្តភ័ក្ដិ និង​ដទៃ​ទៀត។

 

កញ្ញា​បន្ត​ថា ពិត​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​កើត​មាន​​មិន​នឹក​ស្មាន​ដល់​ ដែល​ប្រែ​ក្លាយ​សប្បាយ​ក្លាយ​មក​ជា​ទុក​បែប​នេះ​។ ដោយ​បង្ការ​ក្រែង​កើត​មាន​បញ្ហា​បែប​នេះ កញ្ញា​បាន​បិទ​សេវាកម្ម Location Service ដែល​ធ្វើ​ឲ្យ Fan របស់​កញ្ញា​មិន​អាច​ដឹង​ពី​ទីតាំង​ទោះ​បី​ចង់​បង្ហោះ​រូបថត ឬ Sign in លេង​កម្សាន្ត​ក៏​មិន​បារម្ភ​នោះ​ដែរ។

 

លោក​ឈុន​ ឡេង ជា​សមាជិក​ក្រុម​អ្នក​ប្រើ​ប្រាស់​អេន​ដ្រោយ​នៅ​កម្ពុជា​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ពិត​ណាស់​ដែល Smartphone ទាំង​អស់​បាន​បំពាក់​បច្ចេកវិទ្យា​ប្រព័ន្ធ​ GPS សម្រាប់​ការ​ស្វែង​រក​ទីតាំង​នានា។

 

សម្រាប់​ការ​កម្សាន្ត​​ទោះ​បី​ជា​មិន​បាន​ Check In ក្នុង​បណ្ដាញ​សង្គម​ដែល​ប្រិយ​មិត្ត​ប្រើប្រាស់​ក៏​មាន​ការ​កំណត់​នៅ​លើ​កាមេរ៉ា​​ Smartphone ទាំង​នោះ​ដែរ​ពេល​នោះ​ហើយ​ GPS បាន​ចាប់​យក​ទី​តាំង​ទាំង​ឡាយ​ដែល​បាន​ថត​រូប​ហើយ​ដាក់​ទិន្នន័យ​ទាំង​អស់​ចូល​ក្នុង​រូប​ភាព​ទាំង​នោះ។

 

លោក​បាន​បន្ថែម​ថា​ មិន​ជា​បញ្ហា​អ្វី​ទេ​គឺ​មាន​ដំណោះ​ស្រាយ​ដោយ​គ្រាន់​តែ​បិទ Location services (GPS) នោះ​គឺ​លែង​មាន​ការ​ព្រួយ​បារម្ភ​ទៀត​ហើយ។ សម្រាប់​អ្នក​ប្រើ​ទូរសព្ទ​ដែល​ដំណើរការ​ដោយ Android គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Setting និង​ជ្រើស​យក​ Location Services ហើយ​ដោះធិច​ ក្នុង​ប្រអប់​ទាំង​អស់​ដើម្បី​បិទ​ប្រព័ន្ធ GPS។ ចំណែក​ទូរសព្ទ​ដែល​ដើរ​ដោយ iOS គឺ​ចូល​ទៅ​កាន់​ Setting និង​ជ្រើស​យក​ Location Services រួច​ចុច Turn Off ដើម្បី​បិទ​ប្រព័ន្ធ GPS ជា​ការ​ស្រេច។

អាន​អត្ថបទ៖ សំខាន់​បំផុត​ត្រូវ​មាន​គណនី Microsoft ពេល​ទិញ​ទូរសព្ទ​ Windows Phone​

អាន​អត្ថបទ៖ iPhone 6/6Plus ​​​​មក​ដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃ ២០ កញ្ញា

អត្ថបទ៖ ដារ៉ា​ឆានី