iPhone 6/6Plus ​​​​មក​ដល់​ស្រុក​ខ្មែរ​នៅ​ថ្ងៃ ២០ កញ្ញា

  • 2014-09-15 17:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ Apple ប្រកាស​រូបរាង​ជា​ផ្លូវការ iPhone ស៊េរី​ថ្មី iPhone 6/6Plus អាជីវករ​លក់​ទូរសព្ទ​មួយ​ចំនួន​បាន​បង្ហើប​ដឹង​ថា iPhone ស៊េរី​ថ្មី​នេះ​អាច​មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២០ កញ្ញា​នេះ។

 

 

លោក សុខ លី ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី បាន​ឲ្យ Sabay ដឹង​ថា តាម​លោក​ទទួល​បាន​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត iPhone 6/6Plus នឹង​មក​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​នៅ​ថ្ងៃ ២០ កញ្ញា គឺ​ក្រោយ​រយៈ​ពេល​មួយ​ថ្ងៃ​ដែល Apple បញ្ចេញ​លក់​នៅ​តាម Store បណ្តា​ប្រទេស​មួយ​ចំនួន។

 

“ថ្ងៃ ២០ ខាង​មុខ​នេះ​នឹង​មក​ដល់​ស្រុក​ខ្មែរ​យើង​ហើយ ក្រោយ​ចេញ​នៅ​តាម​ទីផ្សារ​ប្រទេស​មួយ​ចំនួន​នៅ​ថ្ងៃ ១៩។ តែ​ការ​លក់​នេះ​​ក្រៅ​ផ្លូវការ​តែ​ប៉ុណ្ណោះ"។

 

ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា លោក​នៅ​មិន​ទាន់​ដឹង​តម្លៃ​យ៉ាង​ណា​សម្រាប់ iPhone 6/6Plus តែ​ក៏​មិន​ថ្លៃ​ជាង​ទីផ្សារ​ខាងក្រៅ​ប៉ុន្មាន​ដែរ។

 

ចំណែក​ម្ចាស់​ហាង​លក់​ទូរសព្ទ​គួង អ៊ី នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ប្រាប់​ថា នៅ​មិន​ទាន់​ច្បាស់​ទេ​ពី​កាល​បរិច្ឆេទ​មក​ដល់​របស់ iPhone 6/6 Plus ។

 

"ឮ​គេ​ថា​អាច​មក​ដល់​ស្រុក​យើង​នៅ​ថ្ងៃ ២០ ឬ ២០ ជាង​ខាង​មុខ។ ប៉ុន្តែ​មិនទាន់​ច្បាស់​ទេ"​។

 

អ្នក​គាំទ្រ​មួយ​ចំនួន កំពុង​ទន្ទឹង​រង់ចាំ​ការ​មក​ដល់ iPhone 6/6 Plus ខណៈ​ដែល​ទូរសព្ទ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នកប្រើប្រាស់​គ្រប់​ទិសទី។

 

សូម​បន្ត​អាន៖  រឿង​១០​​យ៉ាង​ អ្នក​ប្រើ​ iPhone​ បើ​មិន​ទាន់​ដឹង​ ត្រូវ​ដឹង​ភ្លាម!

 

សូម​បន្ត​អាន៖ ការ​ពិត​​ទូរសព្ទ​វៃ​ឆ្លាតកើត​ឡើង​អីចឹង​ទេ។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម