ប្រទេស​១០ ដែល​នឹង​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត ​​​ឆ្នាំ២០៥០

  • 2015-09-28 22:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន ប្រិយមិត្ត​បាន​​ដឹង​ហើយ​ថា​​ប្រទេស​ចិន​ឈរ​លើ​គេ​ និង​បន្ទាប់​​មក​គឺ​​ប្រទេស​ឥណ្ឌា។ តែ​សម្រាប់​រយៈពេល​ជិត ៤០​ឆ្នាំ​ខាង​មុខ​ទៀត វា​នឹង​មាន​ការ​ប្រែ​ប្រួល​ខ្លះ ដោយ​សារ​គោល​នយោបាយ​របស់​ប្រទេស​ទាំង​នោះ។ នេះ​បើ​តាម​របាយការណ៍​របស់​ការិយាល័យ​បញ្ជាក់​ចំនួន​ប្រជាជន (Population Reference Bureau) ដែល​បាន​ចេញ​ផ្សាយ​ស្ដីពី​ប្រទេស​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​សម្រា​ប់ឆ្នាំ ២០៥០ កាល​ពីថ្មីៗនេះ។

 

ប្រទេស​ទាំង១០ ខាង​ក្រោម​នេះ នឹង​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក​ នៅ​ឆ្នាំ ២០៥០​។ ក្នុង​នោះ​តំណែង​លេខ​មួយ​នឹង​ធ្លាក់​ទៅ​លើ​ប្រទេស​ឥណ្ឌា​វិញ និង​អាមេរិក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​បី​ដដែល។ ចំណែក​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ាន ក៏​នឹង​​មាន​​​ក្នុង​បញ្ជី​​​នេះ​ផង​ដែរ។

 

​១០. ប្រទេស​អេត្យូពី៖ ១៦៥លាននាក់

 

 

​បច្ចុប្បន្ន​មាន​ចំនួន​ប្រជាជន ៩៨,១លាននាក់ ដល់​ឆ្នាំ ២០៥០ នឹង​មាន​ ១៦៥លាននាក់។ ការ​កើន​ឡើង​ដ៏​ច្រើន​នេះ​ដោយសារ GDP របស់​ប្រជាជន​កើន ១០,៣% ក្នុង​ឆ្នាំ ២០១៤ និង​ចំនួន​អន្តោប្រវេសន៍​​មាន សូន្យ​នាក់ ក្នុង​ចំណោម ១០០០នាក់។

 

៩. សាធារណរដ្ឋ​កុងហ្គោ៖ ១៩៤លាននាក់

 

 

​បច្ចុប្បន្ន​មាន​ចំនួន ៧១,៧លាននាក់ និង​ប្រជាជន​អាយុ​ក្រោម ១៥ឆ្នាំ​មាន​ចំនួន ៥៥% ដែល​គេ​ព្យាករណ៍​ថា ​កំណើន​នឹង​កើន​​​ច្រើនជាង​ពីរ​ដង​ទៅ​ទៀត។

 

៨. ប្រទេស​បង់ក្លាដេស៖ ២០២លាននាក់

 

 

សព្វថ្ងៃ​ប្រទេស​នេះ ​ជាប់​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​លំដាប់​ទី ៨ស្រាប់​ក្នុង​លោក​ គឺ ១៦០,៤លាននាក់ និង​មាន​ប្រជាជន​ចំណាក​ស្រុក​តិច​តួច​បំផុត ដែល​គេ​អាច​ព្យាករណ៍​ថា​​វា​អាច​រក្សា​ចំណាត់ថ្នាក់​នេះ​បាន។

 

៧. ប្រទេស​ប្រេស៊ីល៖ ២២៦លាននាក់

 

 

​បច្ចុប្បន្ន​មាន​ចំនួន ២០៤លាននាក់ ដោយ​ប្រជាជន​មាន​អត្រា​ធ្លាក់​ចុះ​ចាប់តាំង​ពី​ឆ្នាំ ១៩៦០មក​ម្ល៉េះ​។ នៅ​ឆ្នាំ ២០១៥នេះ ម្ដាយ​ម្នាក់​មានអត្រា​​កូន​ជា​មធ្យម​​តែ ១,៨នាក់​ប៉ុណ្ណោះ។

 

៦. ប្រទេស​ប៉ាគីស្ថាន៖ ៣៤៤លាននាក់

 

 

​​បច្ចុប្បន្ន មាន១៨៨,៩លាននាក់ ចំនួន​ប្រជាជន​នឹង​កើន​ឡើង​យ៉ាង​ខ្លាំង​ដល់​ឆ្នាំ ២០៥០ ដោយ​មិន​សូវ​មាន​ប្រជាជន​ធ្វើ​ចំណាកស្រុក។

 

៥. ប្រទេស​ឥណ្ឌូណេស៊ី៖ ៣៦៦លាននាក់

 

 

​បច្ចុប្បន្ន​មាន ២៥៦,៥លាននាក់ ដោយ​គេ​រំពឹង​ថា​នឹង​បន្ថែម​ជាង ១១០លាននាក់​ទៀត​នៅ​ឆ្នាំ ២០៥០ខាងមុខ ទោះ​មាន​ចំណាក​ស្រុក​ខ្លះ​ក្ដី។

 

៤. ប្រទេស​នីហ្សេរីយ៉ា៖ ៣៩៧លាននាក់

 

 

សព្វថ្ងៃ​មាន​ចំនួន ១៨៤,៨លាននាក់ ជាមធ្យម​ស្ត្រី​ម្នាក់​កូន​ចំនួន ៥,៥នាក់ ចំនួន​ទាំង​នេះ​នឹង​ត្រូវ​វ៉ា​ដាច់​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ក្នុង​ឆ្នាំ ២០៥០។

 

៣. សហរដ្ឋ​អាមេរិក៖ ៣៩៨លាននាក់

 

 

​​​​​បច្ចុប្បន្ន ៣២៥,៧លាននាក់ ការ​ព្យាករណ៍​ថា សហរដ្ឋអាមេរិក​នឹង​រក្សា​បាន​នូវតំ​ណែង​លេខ ៣​ ជា​ប្រទេស​មាន​ចំនួន​ច្រើន​បំផុត​បាន ដោយសារ​ប្រជា​ជន​មាន​អាយុវែង​កើន​ឡើង និង​ចំណូល​ស្រុក​ច្រើន។

 

២. ប្រទេស​ចិន៖ ១៣៦៦លាននាក់

 

 

​បច្ចុប្បន្ន​មាន​ ១៤០០លាននាក់។ បើ​យោង​ទៅ​តាម​ការសិក្សា​ដ៏​សំខាន់​មួយ ប្រទេស​ចិន​នឹង​ធ្លាក់​មក​នៅ​ត្រឹម​លេខ​ពីរ​វិញ​ក្នុង​ឆ្នាំ ២០៥០ ដោយ​សារ​គោល​នយោបាយ​ឲ្យ​មាន​កូន​តែ​មួយ​ក្នុង​គ្រួសារ។​

 

១. ប្រទេស​ឥណ្ឌា ១៦៦០លាននាក់

 

 

សព្វថ្ងៃ​មាន ១២៨៦លាននាក់ តែ​ដល់​ឆ្នាំ ២០៥០​ ឥណ្ឌា​នឹង​មាន​កំណើន ៣០០លាន​នាក់​បន្ថែម​ទៀត ដោយ​សារ​មិន​មាន​​គោល​នយោបាយ​រឹតត្បិត​ចំនួន​កូន​ក្នុង​គ្រួសារ៕

 

ចុច​អាន៖ កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ worldometers, CNN

អត្ថបទថ្មី