កុមារអច្ឆរិយបិទភ្នែកជិត តែអាចមើលឃើញ និងអានអក្សរបាន
- 2015-09-29 22:19:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារអច្ឆរិយបិទភ្នែកជិត តែអាចមើលឃើញ និងអានអក្សរបាន
ចន្លោះមិនឃើញ
កុមារាអាយុ១០ឆ្នាំ ជនជាតិឥណ្ឌា បានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានភាពងឿងឆ្ងល់ បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ក្នុងការអានសៀវភៅ និងជិះកង់ ដោយយកក្រណាត់រុំភ្នែកជិត។
កុមារដែលមានឈ្មោះ Vikas Panchal រូបនេះ បានអះអាងថា គេអាចមើលឃើញ និងរាប់ពណ៌បានដោយប្រើចិត្តសាស្ត្រ។ រូបគេធ្លាប់សម្ដែងឲ្យឃើញជំនាញមិនគួរឲ្យជឿ ខណៈភ្នែកទាំងពីរត្រូវរុំបិទជិត ដូចជាជិះកង់ជុំវិញថ្នាក់រៀន រើសយកមិត្តរួមថ្នាក់ចេញពីជួរក្មេងៗ និងដើរផ្លោះប្រឡាយតូចៗបានទៀតផង។
កុមាររូបនេះនិយាយថា ជំនាញរបស់ខ្លួនបានវិវឌ្ឍឡើងតាមរយៈបច្ចេកទេសហ្វឹកហាត់ចិត្តសាស្ត្រ ឬហៅថា Midbrain Activation។ មនុស្សដែលវិវឌ្ឍផ្នែកពាក់កណ្ដាលនៃខួរក្បាលនេះ នឹងមិនងាយភ្លេច អ្វីដែលខ្លួនបានឃើញ ឬបានឮពីមុនមកនោះទេ។ រូបគេអាចធ្វើការបានគ្រប់យ៉ាងជារៀងរាល់ថ្ងៃ ដោយបិទភ្នែកជិតបានដែរ។
Vikas ចំណាយពេល ២ម៉ោងក្នុងមួយថ្ងៃៗហាត់បច្ចេកទេសនេះ និងបានធ្វើឲ្យគេជាសិស្សពូកែក្នុងថ្នាក់។ គ្រូរបស់ក្មេង លោក Shri Bhagwan និយាយថាការហាត់រៀនរបស់ពួកគេគឺដូចការសមាធិដែរ គឺអង្គុយនៅទីកន្លែងស្ងប់ស្ងាត់ និងបិទភ្នែកទាំងពីរ។
មនុស្សគ្រប់គ្នាមានខួរក្បាលពីរផ្នែក គឺខាងឆ្វេង និងខាងស្ដាំ។ ខាងស្ដាំមានភាពសកម្មជាងខាងឆ្វេង ហើយយើងត្រូវហ្វឹកហាត់ផ្នែកខាងឆ្វេងនេះនៅពេលមុនថ្ងៃរះ ជាការល្អបំផុត។
បច្ចេកទេសនេះ ទទួលបានប្រជាប្រិយភាពខ្លាំងនៅតាមបណ្ដាប្រទេសនៅអាស៊ី ដែលធ្វើបានតែលើក្មេងអាយុពី ៥ឆ្នាំ ទៅ ១៥ឆ្នាំប៉ុណ្ណោះ៕
ចុចអាន៖ ទារកអាយុ៤ខែនៅមានជីវិតក្រោយកប់ក្រោមកម្ទេចថ្ម២២ម៉ោងដោយសាររញ្ជួយដី
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ thesun