ហុងដា​បញ្ចេញ​រូបរាង​​គំរូម៉ូតូ​ធំ​ស៊េរី​ថ្មី​ មាន​​ភាព​​សាមញ្ញ​​តែ​ស្រស់​​ស្អាត​

  • 2015-10-02 22:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ហុងដា​បាន​ចេញ​លក់​ម៉ូតូ​ធំ​ម៉ូដែល​ Grom របស់​ខ្លួន​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​​ជា​លើក​ដំបូង​ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់ ​ដូច​នេះ​ទើប​​ក្រុមហ៊ុន​​បាន​បន្ត​ចេញ​ស៊េរី​ថ្មីៗ​នៃ​ម៉ូតូ​នេះ​ជា​បន្ត​បន្ទាប់។ ជាក់​ស្ដែង​ដូច​ជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​គំរូ​ថ្មី​​នៃ​ម៉ូតូ​ Grom ស៊េរី​ថ្មី​​ចំនួន​ពីរ​គំរូ​ ដែល​មាន​ការ​រចនា​រូប​រាង​យ៉ាង​ស្រស់​ស្អាត។​

 

រូបគំរូ Grom ទីមួយ

 

រូបគំរូ Grom ទីពីរ

  បើ​ពិនិត្យ​មើល​រូប​ទាំង​ពីរ​ឃើញ​ថា​ គំរូ​ទី​មួយ​ខុស​គ្នា​ពី​គំរូ​ទីពីរ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ ​ជា​ពិសេស​គឺ​ត្រង់​ពណ៌​តែ​ម្ដង​ ដោយ​គំរូ​ទី​មួយ​ប្រើ​ប្រាស់​ពណ៌​ប្រាក់​ និង​ ទី​ពីរ​ប្រើ​ប្រាស់​ពណ៌​បៃតង​ចាស់។ ចំណែក​ឯ​ចំណុច​មួយ​ចំនួន​ទៀត​​មាន​ដូច​ជា​អំពូល​ភ្លើង​ កញ្ចក់​ ការ​រចនា​កែប​អង្គុយ​ និង​ ចំណុច​មួយ​ចំនួន​ផ្សេង​ទៀត។

 

រូបគំរូ Grom ទីមួយ

 

 រូបគំរូ Grom ទីមួយ

 

រូបគំរូ Grom ទីពីរ

 

រូបគំរូ Grom ទីពីរ

  គួរ​បញ្ជាក់​ថា​ ក្រៅ​ពី​ការ​បង្ហាញ​រូប​​គំរូ​​នៃ​ម៉ូតូ​ធំ​ Grom ​ក្រុមហ៊ុន​មិន​បាន​បង្ហាញ​អ្វី​បន្ថែម​ទាក់​ទង​នឹង​​លក្ខណៈ​សម្បត្តិ​ក៏​ដូច​ជា​ការ​ចេញ​លក់​​​នៃ​គំរូ​ម៉ូតូ​នេះ​ឡើយ៕

 

តើ​រវាង​គំរូ​ទាំង​ពីរ​ខាង​លើ​នេះ​ ​ប្រិយមិត្ត​ពេញ​ចិត្ត​គំរូ​ណា​មួយ​ជាង​គេ?

 

​​​​ចុច​អាន៖ Honda Click និង​ Suzuki Impulse មាន​រូបរាង​ស្រដៀង​គ្នា ​ចុះ​លក្ខណៈ​សម្បត្តិ​វិញ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​​ហេង ប្រភព៖ CarAndDriver