Liverpool បណ្ដេញ Rodgers ចេញពីតំណែងអ្នកចាត់ការហើយ
- 2015-10-05 14:41:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Liverpool បណ្ដេញ Rodgers ចេញពីតំណែងអ្នកចាត់ការហើយ
ចន្លោះមិនឃើញ
ហង្សក្រហម Liverpool បានសម្រេចចិត្តបណ្ដេញអ្នកចាត់ការ Brendan Rodgers ចេញពីតំណែងកាលពីយប់មិញនេះ ក្រោយពីលោកចំណាយពេល៣ឆ្នាំកន្លះនៅ Anfield ។
ក្លិប Liverpool បានចេញសេចក្ដីប្រកាសជាផ្លូវការថាលោក Rodgers ត្រូវបានក្លិបបណ្ដេញចេញ ហើយការសម្រេចចិត្តនេះ គឺជារឿងពិបាកបំផុត។ ទោះជាយ៉ាងនេះក្ដី ក្លិបមានជំនឿជាក់ថាការបណ្ដេញអ្នកចាត់ការរូបនេះ គឺជាជម្រើសល្អបំផុតសម្រាប់ Liverpool ដើម្បីស្ដារស្ថានការណ៍ឡើងវិញ។
បន្ទាប់ពីលោក Rodgers ចាកចេញ បេក្ខភាពអ្នកចាត់ការថ្មីដែលអាចមកដឹកនាំហង្សក្រហមក៏ត្រូវបានគេមើលឃើញហើយដែរគឺ Jurgen Klopp អតីតអ្នកចាត់ការក្រុម Borussia Dortmund , Carlo Ancelotti អតីតអ្នកចាត់ការក្រុម Real Madrid , Frank de Boer អ្នកចាត់ការក្រុម Ajax , Walter Mazzarri អតីតអ្នកចាត់ការក្រុម Inter Milan និង Jurgen Klinsmann គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាមេរិក។
ចំពោះពេលវេលាប្រកាសជាផ្លូវការថានរណាជាអ្នកចូលមកដឹកនាំ Liverpool ជាថ្មីនោះ នឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ។ ចុះបើតាមគំនិតប្រិយមិត្តវិញ គិតថានរណាម្នាក់សក្តិសមជាងគេ?
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ bbc