តារា​ម៉ូដែល ផល ពៅវិរ័ត្ន មិន​ប្រកាន់​ថា​​ តួ​អ្វី​ទេ សំខាន់​ឲ្យតែ​គេ...?

  • 2015-10-06 17:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល និង ​ជា​និស្សិត​ផ្នែក​ទេសចរណ៍​ឆ្នាំ​ទី ៣ ផល ពៅ វិរ័ត្ន បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ចង់​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ដែរ​មិន​ថា​ ជា​តួឯក ឬ​មិន​មែន​ទេ តែ​សំខាន់​ឲ្យតែ​គេ​ចង់​ជួយ​ផ្ចុងផ្ដើម និង​ ជួយ​លើក​ទៅ​បាន​ហើយ។

 

 

“បាទ​អូន បង​ចង់​ចូលរួម​សម្ដែង​រឿង​នឹង​គេ​ខ្លាំង​ណាស់។ តែ​អ្វី​ដែល​សំខាន់​អ្នក​ដែល​ទាក់ទង​មក​ចង់​ឲ្យ​ដើរតួ​សម្ដែង​នោះ គេ​និយាយ​ដូច​គ្មាន​បំណង​ចង់​ជួយ​យើង​អី​សោះ។” កំលោះ​សង្ហា ពៅវិរ័ត្ន ប្រាប់ Sabay។ លោក​បាន​បន្ថែម​ទៀត​ថា ​ចង់​គេ​ឲ្យ​តំណែង​ជា​តួឯក តួរង ឬ​តួច​តូចតាច​យ៉ាង​មិច​ក៏​លោក​មិន​ប្រកាន់​ខ្លួន​ដែរ សំខាន់​ឲ្យ​តែ​ខាង​ផលិតកម្ម​ជួយ​ជ្រោមជ្រែង​ទៅ​គឺ​បាន​ហើយ។

 

"ជា​ធម្មតា​ទេ​នៅ​ក្នុង​វិស័យ​សម្ដែង​បើ គេ​ចង់​បណ្ដុះបណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​ល្បី ទោះ​អ្នក​នោះ​មិន​មែន​ជា​តួ​ធំ​ដុំ ក៏​គេ​មាន​រក​វិធី​ផ្សេង​នៅ​ក្នុង​សាច់រឿង ដែល​អាច​ឲ្យ​គេ​នោះ​ចេញ​មុខ​ចេញ​មាត់​ច្រើន និង​ធ្វើឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ដែរ។ តែ​បើ​គេ​មិន​ចង់​វិញ ទោះ​ជា​មាន​សមត្ថភាព​ប៉ុណ្ណា​ក៏​មិន​ងាយ​ដែរ។" បុរស​វ័យ ២៧ ឆ្នាំ​បន្ថែម។

 

“កន្លង​មក​ក៏​ធ្លាប់​មាន​ផលិតករ​ពីរ បី ហើយ​ដែល​មក​ទាក់​ទង​ខ្ញុំ​បាទ​ឲ្យ​សម្ដែង​រឿង​ភាគ​ខ្លះ រឿង​ដុំ​ខ្លះ តែ​ពួក​យើង​ចរចា​គ្នា​មិន​ត្រូវ ហើយ​អ្នក​ដែល​ចរចា​ត្រូវ​បែរ​ជា​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ថត​ក៏​មាន​ដែរ។”

 

 

និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ខាង​លើ​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ការ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​គឺជា​ក្ដី​ស្រមៃ ដែល​គិត​តាំងពី​នៅ​ក្មេង​ម្ល៉េះ ដូចនេះ​ការ​បាន​តំណែង​ជា​តួ​អ្វី​គឺ​មិន​សំខាន់​ទេ សម្រាប់​រូប​លោក។ ផល ពៅវិរ័ត្ន គឺជា​តារា​ម៉ូដែល​ដ៏​ពេញ​និយម​មួយ​រូប​ខាង​ផ្នែក​ថត​សម្អាងការ និង​ថត​ស្ពត​ផ្សេង​ៗ។ លោក​ទើប​តែ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម​ក្នុង​មួយ​រយៈ​ចុងក្រោយ​នេះ ដោយសារ​ការ​ថត​ឲ្យ​សម្អាង​ការ​តូច​ធំ​នានា​ស្ទើរ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទពេញនិយម