ហុងដាបង្ហាញរូបរាងគំរូរបស់ម៉ូតូអាគុបស៊េរីថ្មី រូបរាងបែបបុរាណ
- 2015-10-06 21:52:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងដាបង្ហាញរូបរាងគំរូរបស់ម៉ូតូអាគុបស៊េរីថ្មី រូបរាងបែបបុរាណ
ចន្លោះមិនឃើញ
កាលពីចុងខែកញ្ញានេះ ក្រុមហ៊ុនហុងដាបានធ្វើការបង្ហាញរូបរាងគំរូនៃម៉ូតូជាច្រើនម៉ូដែល ដែលគ្រោងនឹងបង្ហាញរូបរាងពិតជាផ្លូវការនៅក្នុងកម្មវិធី Tokyo Motor Show។ ក្នុងចំណោមម៉ូតូប៉ុន្មានម៉ូដែលនោះគេឃើញមានម៉ូតូមួយប្រភេទដែលពេញនិយមក្នុងប្រទេសកម្ពុជា នោះគឺម៉ូតូ Super Cub ឬ អាគុប។
ខាងឆ្វេងរូបគំរូ Super Cub និង ខាងស្ដាំរូបគំរូ EV-Cub
ក្រុមហ៊ុនបានបង្ហាញរូបរាង Super Cub នេះចំនួនពីរម៉ូដែលផ្សេងគ្នា គឺ Super Cub ធម្មតា និង Super Cub ដើរដោយអាគុយ EV-Cub។ រូបរាងគំរូនៃម៉ូតូទាំងពីរម៉ូដែលនេះគឺមានការរចនាដែលដូចគ្នាទៅនឹងរូបរាងរបស់ម៉ូតូ Super-Cub ចេញលក់ដំបូងនាឆ្នាំ១៩៥៨ ដែរ។ ក្រុមហ៊ុនបានឲ្យដឹងផងដែរថា EV-Cub គឺមានការកែសម្រួលទីតាំងរបស់អាគុយឲ្យស្ថិតនៅទាបជាងមុនដើម្បីជួយឲ្យការធ្វើដំណើរមានលំនឹងល្អជាងមុន។
រូបគំរូ Super Cub
រូបគំរូ Super Cub
រូបគំរូ Super Cub
រូបគំរូ EV-Cub
រូបគំរូ EV-Cub
រូបគំរូ EV-Cub
រូបគំរូ EV-Cub
គួរបញ្ជាក់ថា ក្រៅពីការបង្ហាញរូបរាងគំរូរបស់ម៉ូតូហើយ ក្រុមហ៊ុនមិនបានបញ្ជាក់អ្វីបន្ថែមអំពីលក្ខណៈសម្បត្តិរបស់ម៉ូតូទាំងពីរម៉ូដែលនោះឡើយ។ ដូចនេះមានតែរង់ចាំតាមដានថាតើហុងដាបំពាក់លក្ខណៈសម្បត្តិពិសេសអ្វីខ្លះលើម៉ូតូរបស់ខ្លួន ក្នុងកម្មវិធី Tokyo Motor Show ដែលប្រព្រឹត្តឡើងនាថ្ងៃទី៣០ ខែតុលាខាងមុខ៕
ចុចអាន៖ ហុងដាបញ្ចេញរូបរាងគំរូម៉ូតូធំស៊េរីថ្មី មានភាពសាមញ្ញតែស្រស់ស្អាត
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ Gizmag, InsideEVs