ក្ដៅ​ៗ! Klopp ព្រម​មក​ដឹក​នាំ​​ហង្ស​ក្រហមរយៈពេល​បី​ឆ្នាំ ​

  • 2015-10-09 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​​ក្រុម​ Borussia Dortmund​ លោក Jurgen Klopp បាន​ព្រម​មក​ដឹក​នាំ​ក្រុម​ហង្សក្រហម​ Liverpool​ ហើយ រយៈពេល​បី​ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​​វិបសាយ​ BBC។

 

ក្រោយ​ការ​បណ្ដេញ​អតីត​អ្នក​ចាត់​ការ​ក្រុម​ Brendan Rodgers បុរសជនជាតិ​អាល្លឺម៉ង់​​វ័យ​៤៨ឆ្នាំ​រូប​នេះត្រូវ​បាន​គេ​សម្លឹង​ឃើញ​ថា​ អាច​ជា​បេក្ខជន​ដែល​ស័ក្ដិសម​ជាង​គេ​ក្នុង​ការ​មក​ដឹកនាំ​ក្រុម​ដែល​កំពុង​តែ​ធ្លាក់​ជើង​ទាំង​​នៅ​លីក​កំពូល​​អង់គ្លេស​ Premier leagues និង​ប្រកួត​សន្សំ​ពិន្ទុះ​នៅ​​ UEFA Europa Leauge។

 

Klopp សង្ឃឹម​ថា​ នឹង​អាច​នាំ​យក​​​អតីត​ជំនួយ​ការ​របស់​លោក​ពីរ​នាក់​ គឺ​ Zeljko Buvac និង​ Peter Krawietz ដែល​កំពុង​បម្រើ​ការ​នៅ​ក្លិប​ក្នុង​លីក​កំពូល​អាល្លឺម៉ង់​ ឲ្យ​មក​កាន់​កីឡដ្ឋាន​ Anfield ជាមួយ​លោក​ដែរ។

 

Klopp ​ធ្លាប់​ជួយ​ឲ្យ​​ Dortmund ​​លើក​ពាន Bundesliga ​២​ដង និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ម្ដង៕

 

៦​ប្រកួត​ដំបូង​របស់​ Klopp នៅ​ Liverpool គឺ៖

 

មើល​តីត​ខ្សែ​ការពារ​កណ្ដាល​របស់​ក្រុម​ហង្ស​ក្រហម Carragher ពន្យល់​ហេតុផល ដែល​គិត​ថា​ Klopp ស័ក្ដិសម​ដឹក​នាំ​​ Liverpool

 

ប្រភព៖ BBC​