Brad Pitt គំរាម​លែង​លះបើ​​ Angelina Jolie ​នៅ​តែ​​មិន​ព្រម​ឡើង​គីឡូ

  • 2015-10-10 13:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​មក​តារា​សម្ដែង​អាមេរិក Angelina Jolie គឺ​តែង​តែ​មាន​រាង​ស្គម​ជា​និច្ច ប៉ុន្តែ​ពេល​នេះ រាង​របស់​តារា​សម្ដែង​រូប​នេះ​កាន់​តែ​ស្គម​ស្ទើរ​តែ​ដូច​គ្រោង​ឆ្អឹង​ទៅ​ហើយ។ ស្វាមី​របស់ Jolie, Brad Pitt បាន​បោះ​ពាក្យ​គំរាម​​ថា​នឹង​លែង​លះ​គ្នា​បើ​ប្រពន្ធ​ខ្លួន​នៅ​តែ​​មិន​ឡើង​គីឡូ​បែប​នេះ​ត​ទៅ​ទៀត។

 

 

ប្រភព​ជិត​ស្និទ្ធ​មួយ​បាន​ប្រាប់​ទៅ​កាន់ ទស្សនាវដ្ដី Star ថា តារា​សម្ដែង​អាមេរិក Brad Pitt កំពុង​មាន​កង្វល់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​យ៉ាង​ខ្លាំង ក្រោយ​ពេល Angelina Jolie នៅ​សល់​ត្រឹម​តែ​ស្បែក​គ្រប​ឆ្អឹង​ដោយ​គ្មាន​សាច់​សោះ។ Brad Pitt ខ្លាច​ការ​ស្គម​រីង​រៃ​របស់ Jolie នឹង​ជះ​ផល​អវិជ្ជមាន​ទៅ​ដល់​កូន​ៗ​របស់​ពួក​គេ។ ជា​ច្រើន​លើក​ច្រើន​សារ លោក​បាន​ដាស់​តឿន​ប្រពន្ធ​ឲ្យ​ទៅ​ជួប​វេជ្ជបណ្ឌិត ពាក់​ព័ន្ធ​នឹង​ជំងឺ​មិន​ចង់​ញ៉ាំ​អាហារ តែ Jolie មិន​ដែល​ស្ដាប់​សម្ដី​ប្ដី​នោះ​ឡើយ។

 

Angelina Jolie មាន​កម្ពស់​ ១,៧៥ម តែ​សព្វ​ថ្ងៃ​ម្ដាយ​របស់ Maddox រូប​នេះ មាន​ទម្ងន់​តែ ៣៧ គីឡូ​តែ​ប៉ុណ្ណោះ។ ប្រភព​ខាង​លើ​បន្ត​ថា សុភមង្គល​របស់​គូ​ស្នេហ៍​នេះ ​ត្រូវ​រង្គោះ​រង្គើ ដោយ​សារ​តែ Jolie ស្គម​ពេក ដល់​ថ្នាក់ Brad Pitt គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​គំរាម​លែង​លះ។

 

“Brad Pitt បាន​ប្រាប់​ប្រពន្ធ​ថា បើ​នាង​មិន​ទៅ​រក​ពេទ្យ​ព្យាបាល​ទេ លោក​នឹង​ចាក​ចេញ​ទៅ​ព្រម​ទាំង​យក​កូន​របស់​ពួក​គេ​ទៅ​​ជាមួយ​ដែរ" ប្រភព​ខាង​ក្នុង​​មួយ​បាន​ប្រាប់​ឲ្យ​ដឹង។ ប្រភព​នេះ​បាន​បន្ថែម​ទៀត​ថា "ការ​ពិត Brad ស្រលាញ់​ប្រពន្ធ​របស់​គាត់ ហើយ​ចង់​ឲ្យ​គាត់​មាន​សុខភាព​ល្អ។ គាត់​មិន​ចង់​ឲ្យ​ប្រពន្ធ​ភ្ញាក់​ខ្លួន​នៅ​ពេល​ដែល​វា​បាន​យឺត​ពេល​ តែ Jolie មិន​ខ្វល់​ពី​ខ្លួន​ឯង​សោះ" ៕

 

 

 

ចុចអាន៖ចូល​មើល​ផ្ទះ​​​ប្រណិត​របស់ Angelina Jolie ដែល​ដាក់​លក់​ក្នុង​តម្លៃ​២លាន​ដុល្លារ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ hollywoodlife

អត្ថបទពេញនិយម