តារាស្រី៣នាក់នេះផ្ទុះរឿងដើមទ្រូងខ្លាំង ចុះទីផ្សារវិញ?
- 2015-10-19 21:36:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី៣នាក់នេះផ្ទុះរឿងដើមទ្រូងខ្លាំង ចុះទីផ្សារវិញ?
ចន្លោះមិនឃើញ
មួយរយៈចុងក្រោយនេះតារាស្រីចំនួន៣នាក់ ត្រូវបានទស្សនិកជនដែលចូលចិត្តតាមដានព័ត៌មានសិល្បៈ ក៏ដូចជាអ្នកលេងបណ្ដាញសង្គម ចាប់អារម្មណ៍ខ្លាំងទៅលើសម្រស់ដើមទ្រូង ក្នុងនោះមាន កញ្ញា សេង សូណា កញ្ញា អូនម៉ី និង កញ្ញា បេនីយ៉ាំង ។ មានការគាំទ្រអីចឹង ចុះទីផ្សារវិញយ៉ាងម៉េចដែរ?
១ កញ្ញា សេង សូណា
ការបញ្ចេញភាពសិចស៊ីរបស់ នាងត្រូវបានមហាជនរិះគន់ជាខ្លាំង ប៉ុន្តែស្របពេលជាមួយគ្នានោះ ប្រជាប្រិយរបស់នាងក៏ត្រូវបានគេចាប់អារម្មណ៍តាំងពីពេលនោះមកផងដែរ។ ទោះបីជា មានទស្សនិកជនចាប់អារម្មណ៍ ទីផ្សារសិល្បៈរបស់ សេង សូណា មិនបានឡើងទៅតាមនោះឡើយ។ សេង សូណា មានឱកាសថតខ្សែភាពយន្តតែ១រឿងគត់គឺ រឿង"ហនុមាន" ក៏ស្ងាត់ទៅវិញ។ បច្ចុប្បន្ន នាងមិនមានសកម្មភាពសិល្បៈអ្វីឡើយ។
២ កញ្ញា អូនម៉ី
អូនម៉ី ក៏ចាប់ផ្ដើមផ្ទុះប្រជាប្រិយភាពកាលពីជាង១ឆ្នាំមុនដូចគ្នា។ តារាស្រីម្នាក់នេះ ត្រូវបានមហាជនចាប់អារម្មណ៍គ្រាដែល វីដេអូបទសម្ភាសន៍របស់នាងជាមួយក្រុមអ្នកសារព័ត៌មានស្ដីពី ការហ៊ានបញ្ចេញភាពសិចស៊ី ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ កាលណោះ អូនម៉ី ត្រូវបានក្រុមអ្នកសារព័ត៌មានធ្វើបទសម្ភាសន៍គ្រាដែលនាងទៅចូលរួមថត Mv ឲ្យផលិតកម្មក្រៅស្រុកមួយក្នុង វត្ត នន្ទមន្នី ។
វីដេអូបទសម្ភាសន៍របស់ អូនម៉ី ត្រូវបានក្រុមអ្នកលេងបណ្ដាញសង្គមយកទៅ Share និង Comment ជាច្រើន ជាហេតុធ្វើឲ្យតារាសិចស៊ីវ័យក្មេងម្នាក់នេះ ស្ទុះឡើងប្រជាប្រិយភាពយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានោះដែរ ទីផ្សារសិល្បៈរបស់ អូនម៉ី ក៏ចាប់ផ្ដើមមានខ្លាំង ចាប់តាំងពីពេលនោះមក។ បច្ចុប្បន្នអូនម៉ី មានឱកាសថត ស្ប៉តពាណិជ្ជកម្ម MV និង ខ្សែភាពយន្តជាបន្តបន្ទាប់។
៣ កញ្ញា បេនីយ៉ាំង
ពីមុនមក កញ្ញា បេ នីយុំាង មិនត្រូវបានទស្សនិកជនស្គាល់ឡើយ តារាស្រីម្នាក់នេះបានធ្វើឲ្យផ្ទុះរូបភាពកក្រើកបណ្ដាញសង្គមខ្លាំង បន្ទាប់ពីនាងបានស្លៀកឈុតប៊ីគីនី ថតឲ្យទស្សនាវដ្ដីបរទេសមួយ កាលពីដើមឆ្នាំ២០១៥ ។ តារាស្រីសិចស៊ីម្នាក់នេះ បានឡើងកូដ តាមរយៈលោក អែនឌី ដែលជាត្រួសត្រាយផ្លូវឲ្យ។ បេនីយុំាង ត្រូវបានមហាជនចាប់អារម្មណ៍ទៅនឹងការស្លៀកពាក់ និងភាពសិចស៊ីរបស់នាង។ នាងត្រូវបានមហាជនទទួលស្គាល់ ហើយទីផ្សារសិល្បៈ ក៏មានជាហូរហែ ក្នុងនោះជារឿយៗគេឃើញ បេនីយ៉ាំង ថត MV និង ស្ប៉តពាណិជ្ជកម្ម និងភាពយន្តបន្តបន្ទាប់៕
អត្ថបទ៖ ខុត សីហា