ល្បិច​ផឹក​ស្រា មិន​ឲ្យ​ស្រវឹង ឃើញ​ថា​មាន​ប្រសិទ្ធភាព

  • 2015-10-19 22:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គ្រឿង​ស្រវឹង ​ត្រូវ​បាន​គេ​ទទួល​ទាន​​ដើម្បី​បំបាត់​​ភាព​អផ្សុក ភាព​ធុញ​ថប់ ​​​បំភ្លេច​ទុក្ខ​ បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​រង្វង់​គ្រួសារ មិត្ត​ភក្តិ ឬ​មិត្ត​រួមការ​ងារ​ជាដើម ​តែ​បើ​ការ​ពិសា​​​ជ្រុល​ហួស​កម្រិត ​វា​​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ទៅវិញ។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​​ស្រា​អាមេរិក​ល្បី​ឈ្មោះ​មួយ បាន​បង្ហើប​ប្រាប់​​ពី​ល្បិច​ផឹក​ស្រា​មិន​ឲ្យ​ស្រវឹង ដល់​អ្នក​ចូល​ចិត្ត​ទទួល​ទាន​ស្រា​នានា​​។

 

​ សហ​ស្ថាបនិក​ក្រុមហ៊ុន​ស្រា Boston Beer លោក Jim Koch និយាយ​​ថា លោក​មាន​ល្បិច​មួយ​ដែល​ឲ្យ​អ្នក​ទទួល​ទាន​ស្រា​រៀង​រាល់​យប់​ ដោយ​មិន​ភ័យ​ព្រួយ​នឹង​រឿង​ស្រវឹង។

 

​លោក Koch សង្កត់​ធ្ងន់​ថា «មេដំបែ» គឺ​ជា​ថ្នាំ​បន្សាប​ដ៏​សំខាន់ ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​ ខណៈ​កំពុង​ពិសា​ស្រា។ ក្នុង​បទសម្ភាសន៍​ជាមួយសារព័ត៌មាន Esquire លោក​​និយាយ​ថា​ ការ​លេប​​​មេដំបែស្ងួត​ម៉ត់​មួយ​ស្លាបព្រា​កា​ហ្វេ មុន​​ពិសា​​ស្រា គឺ​អាច​បន្សាប​​ឥទ្ធិពល​ស្រា​មិន​ឲ្យ​ស្រវឹង​​នោះ​។ អ្នក​អាច​ដាក់​មេ​ដំបែ​ក្នុង​ទឹកដោះ​គោ​ឆៅ​ ដើម្បី​បាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់ ហើយ​ដំបែ​​ងាយ​ស្រួល​នឹង​រក​ទិញ​តាម​តូប​លក់​គ្រឿង​ទេស​នានា​ផង​។

 

 

បុរស​ខាង​លើ បាន​​ពន្យល់​ថា​មេ​ដំបែ​ស្ងួត​​មិន​ទាន់​ងាប់ ​​មាន​ផ្ទុក​អង់ស៊ីម​មួយ​ប្រភេទ​ឈ្មោះ alcohol dehydrogenases ដែល​អាច​បំបែក​​​ម៉ូលេគុល​អាល់កុល​បាន។ សារធាតុ​នេះ បម្លែង​ម៉ូលេគុល​អាល់កុល​ទៅ​ជា​កាបូន, អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន ​ដែល​​នេះ​ដូច​គ្នា​​ទៅ​នឹង​ថ្លើម​បាន​ជួយ​​បំបែក​ម៉ូលេគុល​អាល់កុល​​អីចឹង​ដែរ។

 

ជា​រួម ការ​​លេប​​មេដំបែមុន​ផឹក​ស្រា មាន​ន័យ​ថា​ ម៉ូលេគុល​អាល់កុល​ត្រូវ​បាន​បំបែក មុន​ពេល​វា​ជ្រាប​ចូល​ទៅ​ដល់​ខួរ​ក្បាល ដែល​ធ្វើ​ឲ្យ​យើង​ស្រវឹង។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Koch ព្រមាន​ថា​ មេ​ដំបែ ​មិន​អាច​លុប​ឥទ្ធិពល​​ជាតិ​អាល់កុល​បាន​ទាំង​ស្រុង​ទេ គ្រាន់​តែ​កាត់​បន្ថយ​បាន​ច្រើន៕

 

ចុច​អាន៖ របស់​១០​យ៉ាង នារី​ៗ​គួរ​មាន​តាម​ខ្លួន​​ក្នុង​រដូវ​ភ្លៀង

 

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ ប្រភព៖ dailymail

អត្ថបទថ្មី