នាយករដ្ឋមន្ត្រីអង់គ្លេសជួលមហាសេដ្ឋីចិន Jack Ma ដើម្បីជួយសេដ្ឋកិច្ចប្រទេស
- 2015-10-20 18:18:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីអង់គ្លេសជួលមហាសេដ្ឋីចិន Jack Ma ដើម្បីជួយសេដ្ឋកិច្ចប្រទេស
ចន្លោះមិនឃើញ
មហាសេដ្ឋីចិនលោក Jack Ma ត្រូវបានចាត់តាំងដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក្នុងនាមជាអ្នកផ្ដល់យោបល់ប្រឹក្សាអំពីកិច្ចការជំនួញរបស់ប្រទេស។
ការប្រកាសនេះបានធ្វើឡើងមុនបួនថ្ងៃនៃការចូលមកដល់នៃការធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ក្នុងប្រទេសមួយនេះ។ អ្នកតំណាងនាយករដ្ឋមន្ត្រីអង់គ្លេសបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោក Jack Ma នាយកប្រតិបត្តិក្រុមហ៊ុន Alibaba នឹងចូលរួមក្នុងក្រុមហ៊ុន Business Advisory Group របស់លោក David Cameron។
លោក Jack Ma នឹងធ្វើជាអ្នកប្រឹក្សាផ្ដល់យោបល់ អំពីការធ្វើយ៉ាងណាឲ្យមុខជំនួញក្នុងប្រទេសអង់គ្លេសមានការរីកចំរើនលើការនាំចេញ ជាពិសេសគឺការវាយលុកចូលទីផ្សារប្រទេសចិនតាមរយៈក្រុមហ៊ុន Alibaba ផ្ទាល់។
លោក David Cameron ជឿជាក់ថា ការចងមិត្តភាពជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនេះគឺជាយានដ៏សំខាន់មួយដែលអាចដឹកនាំសេដ្ឋកិច្ចប្រទេសអង់គ្លេសឈានដល់ការរីកចំរើនបាននាថ្ងៃខាងមុខ៕
ចុចអាន៖ Toyota បង្ហាញរថយន្ត Prius C ២០១៦ស៊េរីថ្មី រួមជាមួយនឹងស៊េរីមានកំណត់ពណ៌ពិសេស
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ BDLive