Toyota បង្ហាញ​រថយន្ត​ Prius C ២០១៦​ស៊េរី​ថ្មី​​ រួម​ជា​មួយ​នឹង​ស៊េរី​មាន​កំណត់​ពណ៌​ពិសេស

  • 2015-10-19 21:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ពី​រថយន្ត​ Prius C ​ឆ្នាំ​២០១៦​ បន្ទាប់​ពី​បាន​ប្រកាស​ពី​រថយន្ត​ Prius ស៊េរី​២០១៦​​ បាន​រយៈ​ពេល​ជាង​មួយ​ខែ​រួច​មក។

 

 

 

បើ​មើល​ពី​រូបរាង​ខាង​ក្រៅ​របស់​ Prius C ស៊េរី​២០១៦​នេះ​ឃើញ​ថា​ ​មិន​មាន​ភាព​ខុស​ប្លែក​អ្វី​ខ្លាំង​នោះ​ទេ​ បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ Prius C ឆ្នាំ​២០១៥​នោះ​ តែ​ក្រុមហ៊ុន​បាន​​បញ្ជាក់​ថា​ រថយន្ត​នេះ​គឺ​មាន​ការ​រចនា​រូបរាង​ខាង​ក្នុង​ស្រស់​ស្អាត​ជាង​មុន។

 

 

 

 

ចុច​អាន៖ Prius, Prius C និង​ Prius V សុទ្ធ​តែ​​កាលីប​ តើ​គួរ​ជ្រើស​មួយ​ណា?

 

 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ផង​ដែរ​​ថា Prius C ស៊េរី​ថ្មី​នេះ​​​គឺ​សន្សំ​សំចៃ​ប្រេង​បាន​ច្រើន​ជាង​មុន​ ពោល​គឺ​ការ​បើកបរ​ក្នុង​ទីក្រុង​ចម្ងាយ​១០០​គីឡូម៉ែត្រ​ស៊ី​ប្រេង​អស់​ត្រឹម​តែ​ ៤,៤៣​លីត្រ​ប៉ុណ្ណោះ។ ​​មិន​តែ​ប៉ុណ្ណោះ​គេ​​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ថ្មី​ៗ​របស់​ក្រុមហ៊ុន​ Toyota ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នក​ដំណើរ​ គឺ​ Toyota Safety Sense System ដែល​មាន​ដូច​ជា​ Pre-Collision System, Lane Departure Assist, និង Automatic High Beams ជា​ដើម។ ចំពោះ​ម៉ាស៊ីន​របស់​រថយន្ត​នេះ​គឺ​មាន​ទំហំ​១,៥​លីត្រ​ ដែល​មាន​កម្លាំង​ ៧៣​សេះ​ ព្រម​ទាំង​មាន​ Driving Mode ចំនួន​បី​គឺ​ ធម្មតា​, ECO និង​ EV។​

 

 

 

ស្រប​ពេល​គ្នា​នោះ​ដែរ​ Toyota ក៏​បាន​បង្ហាញ​ពី​រថយន្ត​ Prius C ២០១៦ ស៊េរី​មាន​កំណត់​មាន​ឈ្មោះ​ថា Persona Series Special Edition ដោយ​​ផលិត​តែ​១៥០០​គ្រឿង​ប៉ុណ្ណោះ។ ចំណុច​ពិសេស​របស់​ Persona Series នេះ​គឺ​រូប​រាង​ខាង​ក្រៅ​របស់​វា​រចនា​ដោយ​ប្រើ​ប្រាស់​តែ​ពណ៌​ខ្មៅ​ លាយ​ជា​មួយ​​ជម្រើស​ពណ៌​ពីរ​ផ្សេង​ទៀត។ ជម្រើស​ពណ៌​ដែល​​មាន​ឲ្យ​​ជ្រើស​​រើស​នោះ​គឺ​ ពណ៌​ខ្មៅ​លាយ​ពណ៌​ស៊ី​ជម្ពូ​ និង​ ពណ៌​ខ្មៅ​លាយ​ពណ៌​បៃតង​ខ្ចី។

 

​​​​​​​

ក្រុមហ៊ុន​ Toyota បាន​លើក​ឡើង​ថា​ Prius C ស៊េរី​ ២០១៦ ​គឺ​ជា​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ​​ជាង​គេ​ក្នុង​ចំណោម​រថយន្ត​ Hybrid របស់​ក្រុមហ៊ុន តែ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​​នៅ​ឡើយ​ទេ៕​​​​​​​​​​​​​ ​​​​​​​​​​​

ចុច​អាន៖ ប្រាំ​ចំណុច​ដែល​បង្ហាញ​ថា​ Prius ស៊េរី​ថ្មី​ល្អ​ជាង​ស៊េរី​ចាស់

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ AutoBlog​​​​​​​