យាន​ជំនិះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ស្នាដៃ​កូន​ខ្មែរ ទំនើប​អាច​ប្រជែង​ទីផ្សារ​បរទេស

  • 2015-10-22 16:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានជំនិះ​ដំណើរការ​ដោយ​ថាមពល​ព្រះអាទិត្យរបស់​ស្ថាបនិក​ លោក ញាន ផល្លឹក កំពុង​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស។ បច្ចុប្បន្ន​រថយន្ត​នេះ​កំពុង​ស្ថិត​​ក្នុង​ដំណើរ​ការ​នៃ​ការ​ផលិត ហើយ​ក៏​គ្រោង​​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​តំបន់​អាស៊ី​នា​អនាគត​ខាង​មុខ។

 

 

លោក ញាន ផល្លឹក ធ្លាប់​បាន​បញ្ជាក់​កន្លងទៅ​ថា លោក​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​របស់​អូស្ត្រាលី Star 8 ដើម្បី​សហការ​គ្នា​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​​​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​គុណភាព​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​តំបន់ និង​ឈាន​ដល់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស។

 

យាន​ជំនិះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​នេះ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ប្រមាណ​ជា ១០នាក់ ដោយ​មាន​កៅអី​ចំនួន​បី​នៅ​ផ្នែក​ខាង​មុខ។ កៅអី​មួយ​កណ្តាល​សម្រាប់​តៃកុង កៅអី​ពីរ​សងខាង​សម្រាប់​អ្នក​ដំណើរ និង​ផ្នែក​ខាង​ក្រោយ​មាន​កៅ​អី​វែង​ពីរ​​សម្រាប់​ផ្ទុក​អ្នក​ដំណើរ​ផ្សេង​ទៀត។

 

តោះ! ទស្សនា​រូបភាព​យានជំនិះ​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​របស់​កូន​ខ្មែរ​តិច​មើល៍ គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​ដែរ?

 

 

 

 

 

 

 

 

អាន៖ ញាន ផល្លឹក​ឈាន​ទៅ​បង្កើត​រថយន្ត​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ អនាគត​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស

 

អត្ថបទ៖ ប៉ែត ផាន់និត

រូបថត៖ លោក​ ញាន ផល្លឹក