រូបថតអ្នកគ្រូកំពូលសម្រស់ចូលកន្លែងហាត់ប្រាណ កំពុងល្បីខ្លាំង
- 2015-10-22 18:24:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតអ្នកគ្រូកំពូលសម្រស់ចូលកន្លែងហាត់ប្រាណ កំពុងល្បីខ្លាំង
ចន្លោះមិនឃើញ
អ្នកគ្រូស្រស់ស្អាត វ័យ២៣ឆ្នាំ Xu Dongxiang ធ្លាប់ល្បីកន្លងមកថា បានទាក់ទាញចិត្តសិស្សមិនឲ្យគេចសាលា ពេលនេះ អ្នកគ្រូដែលបង្រៀននៅសាកលវិទ្យាល័យពហុបច្ចេកទេស Dalian Polytechnic ក្រុង Dalian ខេត្ត Liaoning ប្រទេសចិនរូបនេះ បានធ្វើឲ្យកក្រើកបណ្ដាញសង្គមជាថ្មី តាមរយៈរូបថតស្អាតៗ របស់អ្នកគ្រូនៅកន្លែងហាត់ប្រាណ។
ក្រៅពីមានអាជីពជាគ្រូបង្រៀន អ្នកគ្រូក៏មានបំពេញការងារក្រៅម៉ោងជាអ្នកដើរម៉ូដផងដែរ ហើយក្រុមអ្នកប្រមាញ់រូបថត ក៏កំពុងស្វែងរករូបភាពនៃការងាររបស់អ្នកគ្រូជាម៉ូដែលនោះផងដែរ។ ក្រោយលេចចេញរូបភាពហាត់ប្រាណទាំងនេះ មានមនុស្សមិនតិចនោះទេ ចង់ទៅហាត់ប្រាណនៅកន្លែងជាមួយអ្នកគ្រូដែរ៕
ចុចអាន៖ អ្នកគ្រូវិទ្យាល័យនៅកូរ៉េស្អាតខ្លាំង ឡើងល្បីសាលា
ប្រែសម្រួល៖ មាន រតនា ប្រភព៖ dailymail