ជួបបញ្ហាស្បែកមុខសំបូរខ្លាញ់ សាកល្បងវិធីងាយៗនេះ
- 2015-10-22 21:33:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបបញ្ហាស្បែកមុខសំបូរខ្លាញ់ សាកល្បងវិធីងាយៗនេះ
ចន្លោះមិនឃើញ
ស្បែកមុខសំបូរជាតិខ្លាញ់ ជាបញ្ហាដែលអាចបង្កឲ្យកើតមុន ពេលសារជាតិខ្លាញ់នោះ ប៉ះជាមួយធូលីដី ឬផ្សែងកខ្វក់ ឬដោយសារការសម្អាតស្បែកមិនបានស្អាតល្អជាដើម។ មានវិធីធម្មជាតិងាយៗមួយចំនួនដែលអ្នកអាចធ្វើដើម្បីកម្ចាត់បញ្ហានេះបាន ដែលមានដូចខាងក្រោម៖
១. ទឹកប៉េងប៉ោះលាយទឹកឃ្មុំ
កិនយកទឹកប៉េងប៉ោះស្រស់ៗ លាយជាមួយទឹកឃ្មុំធម្មជាតិឲ្យខាប់រួចយកល្បាយខាប់នោះមកលាបលើមុខ។ ទុករយៈពេល១៥នាទីបន្ទាប់មកលាងសម្អាតចេញ នឹងឃើញពីប្រសិទ្ធភាព។
២. ស្លឹកជីអង្កាម
ដាក់ស្លឹកជីរអង្កាមក្នុងបរិមាណណាមួយក្នុងទឹកក្ដៅ។ ប្រសិនបើស្លឹកជីរអង្កាមអណ្ដែតលើទឹកគឺមិនសូវមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញបើស្លឹកនោះលិចគឺមានអាចប្រើការបានល្អ។ ទុកចោលល្បាយស្លឹកជីរអង្កាមក្នុងទឹកក្ដៅឲ្យត្រជាក់ បន្ទាប់មកយកសំឡីមកផ្ដិតល្បាយនោះមកជូតលើស្បែកមុខ នឹងឃើញពីប្រសិទ្ធភាព។
៣. ប្រទាលកន្ទុយក្រពើ
យកទឹកប្រទាលកន្ទុយក្រពើស្រស់មកជូតលើផ្ទៃមុខ និងស្បែក ទុកចោលមួយសន្ទុះរួចលាងសម្អាតនឹងទឹកត្រជាក់ អាចកាត់បន្ថយជាតិខ្លាញ់លើស្បែកបាន។ បន្ថែមពីនេះទៀតវាអាចព្យាបាលសម្រាប់ស្បែករលាកដោយកម្ដៅថ្ងៃ និងកន្ទួលរមាស់បានទៀតផង។
លាយទឹកខ្មេះស White Vinegar ជាមួយទឹក ក្នុងបរិមាណស្មើគ្នា។ យកសំឡីផ្ដិតល្បាយនោះរួចជូតលើស្បែក ឬមុខដែលមានបញ្ហាសំបូរជាតិខ្លាញ់កើតឡើង។ វាជួយកម្ចាត់ចេញនូវជាតិខ្លាញ់ និងភាពកខ្វក់ចេញពីស្បែកបានល្អ។
៥. ទឹកកក
ទឹកកកលាយទឹក ឬដុំទឹកកកផ្ទាល់អាចជួយកម្ចាត់ជាតិខ្លាញ់លើស្បែកមុខបាន។ យកដុំទឹកកកឬល្បាយទឹកកកមកលាងមុខផ្ទាល់ជូតសម្អាតចេញ នឹងផ្ដល់នូវស្បែកមុខស្រស់ថ្លា៕
ចុចអាន៖ ៦ចំណុចជៀសផុតពីស្បែកជ្រីវជ្រួញ ធ្វើឲ្យក្មេងជាងវ័យ
ចុចអាន៖ វិធីថែក្រចកឲ្យសស្អាតតាមធម្មជាតិ សម្រាប់អ្នកទុកក្រចកវែង
ប្រែសម្រួល៖ មាន រតនា ប្រភព៖ boldsky