សណ្ឋាគារ​បែប​ប្រពៃណី អម​ដោយ​ធម្មជាតិ​ដ៏​អស្ចារ្យ​នៅ​ប្រទេស​ស្វីស

  • 2014-10-18 17:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សណ្ឋាគារ Oeschinensee ត្រូវ​បាន​សាងសង់​ឡើង​តាំង​ពី​ឆ្នាំ ១៨៩២ ក្នុង​តំបន់​អភិរក្ស Jungfrau-Aletsch នៃ​ឧទ្យាន Swiss Alps ប្រទេស​ស្វីស ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ UNESCO។ សណ្ឋាគារ​នេះ​មាន​គ្រែ ៣០ និង​បន្ទប់​ចំនួន ២០ ដែល​បន្ទប់ ​និង​ទី​កន្លែង​ផ្សេង​ៗ​នៃ​សណ្ឋាគារ​នេះ​ត្រូវ​បាន​រៀប​ចំ​ជា​លក្ខណៈ​ធម្មជាតិ​ច្រើន​ជាង​ការ​រៀប​ចំ​បែប​ទំនើប។​

 

ត្បិត​តែ​​សំណង់​នៃ​សណ្ឋាគារ​មាន​លក្ខណៈ​ធម្មតា​ៗ ប៉ុន្តែ​នៅ​ទីនោះ​មាន​សេវាកម្ម​ដ៏​សម្បូរ​បែប​ដែល​មិន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ធុញ​ទ្រាន់​នោះ​ឡើយ។ ស្ថិត​ក្នុង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​នា​រដូវ​ក្ដៅ គេ​អាច​ដើរ​ ឬ​ជិះ​រថយន្ត​មើល​ទេសភាព ជិះ​ទូក​ ស្ទូច​ត្រី និង​​ធ្វើ​​ពិកនិច​លក្ខណៈ​គ្រួសារ។ ចំណែក​រដូវ​រងា​គេ​អាច​ជិះ​ស្គី​​ទឹកកក​យ៉ាង​សប្បាយ​រីករាយ។

 

សណ្ឋាគារ​នេះ​ទទួល​ភ្ញៀវ​ឲ្យ​សម្រាក​នៅ​ពេល​យប់ តែ​ក្នុង​រដូវ​ក្ដៅ​តែ​ប៉ុណ្ណោះ គឺ​នៅ​ចន្លោះ​ខែ​ឧសភា ដល់​ខែ​តុលា។​

 

ទស្សនា​ទិដ្ឋភាព និង​សកម្មភាព​នៃ​ដំណើរ​កម្សាន្ត​នៅ​សណ្ឋាគារ Oeschinesee ខាង​ក្រោម​នេះ៖

 

អានអត្ថបទ៖ ទស្សនា​សួន​ច្បារ​ស្អាត​បំផុត​ទាំង ១០​លើ​ពិភពលោក

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ oeschinensee
អត្ថបទថ្មី