យុវជន២១ឆ្នាំក្លាយជាតារាល្បីលើអ៊ីនធឺណិតភ្លាមៗព្រោះមានមុខដូចតួរឿង "Titanic” បេះបិទ
- 2015-10-31 18:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន២១ឆ្នាំក្លាយជាតារាល្បីលើអ៊ីនធឺណិតភ្លាមៗព្រោះមានមុខដូចតួរឿង "Titanic” បេះបិទ
ចន្លោះមិនឃើញ
យុវជនវ័យ ២១ឆ្នាំមួយរូបមកពីប្រទេសស៊ុយអែត បានក្លាយជាតារាម៉ូដែលថ្មីដ៏ល្បី ដោយសារតែមានមុខមាត់និងរូបរាងដូចតារាសម្ដែងល្បីអាមេរិក Leonardo DiCaprio បេះបិទ។
Konrad Annerud ដែលមានមុខមាត់និងលេងម៉ូដសក់ដូចជាតួប្រុសរឿង "Titanic” មានអ្នកគាំទ្រជិត ៩ម៉ឺននាក់ លើបណ្ដាញ Instagram និងតែងតែត្រូវបានគេច្រឡំថាជា តារាសម្ដែង Leo ជានិច្ច ពេលដែលគេដើរចេញទៅក្រៅម្ដងៗ។ លើគណនី Instagram របស់យុវជនរូបនេះ បើមើលមួយភ្លែតគេនឹងគិតថាជាទំព័ររំឭករូបភាពរបស់តារាសម្ដែង Leo អំឡុងទសវត្សឆ្នាំ៩០ មិនខាន។
យុវជនរូបនេះបានប្រាប់សារព័ត៌មានស៊ុយអែត Nyheter ថា “ជួនកាលវាលំបាកដែរ នៅពេលដែលអ្នករាល់គ្នាហៅឈ្មោះ Leo ជំនួសឈ្មោះរបស់ខ្ញុំ។ ខ្ញុំឧស្សាហ៍ឮគេនិយាយថាខ្ញុំមានរូបរាងដូចគាត់ ជាពិសេសតាំងពីខ្ញុំចូលធ្វើការជាអ្នកក្រឡុកស្រាក្នុងក្លឹបរាត្រីមក”។
Konrad បច្ចុប្បន្នមានការងារជាអ្នកក្រឡុកស្រា តន្ត្រីករ ហើយក៏ជាតារាម៉ូដែលមួយរូបដែរ ៕
ចុចអាន៖រូបក្រមួនរបស់តារាល្បីអាស៊ីរូបណាមើលទៅដូចរូបដើមជាងគេ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail