និស្សិត​ចិន​១​ក្រុម​អាច​បង្កើត​ឡាន​ប្រណាំង​ដើរ​ដោយ​អគ្គិសនី​​សម្រាប់​ប្រកួត

  • 2015-11-01 18:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ និស្សិត​ចិន​មួយ​ក្រុម​ក្នុង​សាកលវិទ្យាល័យ​ Nanchang បាន​រួម​គំនិត​ច្នៃ​បង្កើត​​រថយន្ត​ប្រណាំង​ដើរ​ដោយ​ប្រព័ន្ធ​អគ្គិសនី ដើម្បី​យក​ទៅ​ប្រកួតប្រជែង។

 

 

និស្សិត​ឈ្មោះ Qiu Song  ​ប្រធាន​​ក្រុម​នៃ​សិស្ស​៣០​នាក់​ផ្សេង​ទៀត​ដែល​សិក្សា​ជំនាញ​ខុស​ៗ​គ្នា​ បាន​ច្នៃ​បង្កើត​ និង​ធ្វើ​ការ​សាកល្បង​​លើ​រថយន្ត​ប្រើ​​អគ្គិសនី​មួយ​នេះ។

​​​​​​

ត្បិត​តែ​ការ​បង្កើត​រថយន្ត​ត្រូវ​ប្រើ​ធនធាន​ច្រើន ប៉ុន្តែ​ Qiu និង​ក្រុម​​បាន​ប្រើ​សរសៃ​កាបូន​​​ធ្វើ​រថយន្ត​​ដើម្បី​ឲ្យ​វា​ខ្លាំង​ និង​ភ្លឺ។ តាម​ការ​ឲ្យ​ដឹង រថយន្ត​មួយ​នេះ​ចំណាយ​ប្រាក់​ប្រមាណ ១៣៧ ០០០យន់​ (ជាង​​២​ម៉ឺន​ដុល្លារ)។

 

Qiu ប្រាប់​ថា ពួក​គេ​​បង្កើត​រថយន្ត​អគ្គិសនី​នេះ​ឡើង​ដើម្បី​​យក​ទៅ​ប្រកួត​ក្នុង​កម្មវិធី Formula Student China Competition ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទៅ​៣ ខែ វិច្ឆិកា​នៅ​ទៅ​ក្រុង​សៀងហៃ។ និស្សិត​រូបនេះ​បន្ថែម​ទៀត​ថា៖​ "បើ​ប្រៀប​​វា​ទៅ​នឹង​ឡាន​ប្រពៃណី វា​មាន​សារៈប្រយោជន៍​ច្រើន ដោយ​មាន​ថាមពល​ខ្លាំង ​និង​សំឡេង​រំខាន​តិច។ អំឡុង​ពេល​បញ្ចូល​កម្មវិធី​ និង​ដំឡើង​វា ពួក​យើង​​បាន​ធ្វើ​ដោយ​ភាព​ច្នៃ​ប្រឌិត​ថ្មី"៕

 

 

 

 

ចុចអាន៖Samsung ​បញ្ចេញ​ថែបប្លែត​ Galaxy View​ អេក្រង់​​មហា​សែន​ធំ​​ 18.5 ​អ៊ិញ​​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖shanghaiistb

អត្ថបទពេញនិយម
អត្ថបទថ្មី