ចំណុច​ពិសេស​៥​របស់​ Blackberry Priv ដែល​​អាច​​ជួយ​​​ឲ្យ​​ក្រុមហ៊ុន​ទទួល​​ជោគជ័យ

  • 2015-11-02 21:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Blackberry Priv នឹង​មាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​ហើយ​ ទន្ទឹម​នឹង​នោះ​​ផង​​ដែរ​​មាន​អ្នក​វិភាគ​មួយ​ចំនួន​ជឿជាក់​ថា​ ទូរសព្ទ​ថ្មី​នេះ​នឹង​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ភាព​ជោគជ័យ។

 

ខាង​ក្រោម​គឺ​ជា​ចំណុច​ពិសេស​មួយ​ចំនួន​របស់​ Blackberry Priv៖

 

១. Keyboard

 

 

​Blackberry Priv គឺ​ជា​ទូរសព្ទ​ Android ដែល​មាន​បំពាក់​មក​​ជា​មួយ​នូវ​ Keyboard នៅ​ខាង​ក្រោម​​អេក្រង់​ទូរសព្ទ​ពេល​ដែល​ហូត​ចេញ​មក​ ដោយ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត។ Keyboard នេះ​មិន​ត្រឹម​តែ​អាច​ធ្វើ​ការ​វាយ​អក្សរ​​ប៉ុណ្ណោះ​ទេ​ តែ​វា​អាច​ប្រើ​ប្រាស់​ជា​ Touch បាន​​ មាន​ន័យ​ថា ​អាច​ប្រើ​ដើម្បី​ធ្វើ​ការ​ Scroll បាន​ដោយ​គ្រាន់​តែ​យក​មេដៃ​អូស​លើ​ Keyboard នោះ។

 

២. អេក្រង់​កោង​ QHD

 

 

Blackberry Priv មាន​បំពាក់​អេក្រង់​ប្រភេទ​ QHD ទំហំ​៥,៤​អ៊ីញ​ ​មាន​រាង​កោង​ ​ដែល​អាច​ធ្វើ​ការ​បង្ហាញ​ព័ត៌មាន​នៅ​ផ្នែក​គែម​នៃ​អេក្រង់​ដូច​ជា​ទូរសព្ទ​ Galaxy S6 Edge និង​ S6 Edge+ ដែរ។

 

៣. Software

​Blackberry Priv នឹង​ជា​ទូរសព្ទ​ដែល​មាន​សុវត្ថិភាព​​​ខ្ពស់​មួយ​គ្រឿង។ មិន​តែ​ប៉ុណ្ណោះ​​ក្រុមហ៊ុន​ Blackberry ក៏​បាន​បន្ថែម​នូវ​មុខងារ​ពិសេសៗ​មួយ​ចំនួន​របស់​ខ្លួន​លើស​ពី​មុខងារ​ដែល​មាន​ស្រាប់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ផង​ដែរ។ ចង់​ដឹង​ជាក់​ច្បាស់​ថា​មាន​មុខងារ​ថ្មី​អ្វី​ខ្លះ​អាច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

៤. ថ្ម​ទូរសព្ទ​ធំ​

 

 

ថ្ម​របស់​វា​មាន​ទំហំ​ដល់​ទៅ​ ៣៤១០​ mAh ដែល​នេះ​ជា​ទំហំ​ដ៏​ធំ​មួយ​ បើ​ប្រៀប​ទៅ​នឹង​ Galaxy Note 5 ដែល​មាន​ត្រឹម​តែ​ ៣០០០​ mAh។ ជា​មួយ​ទំហំ​ថ្ម​ដ៏​ធំ​នេះ​វា​អាច​ប្រើ​ប្រាស់​បាន​រយៈពេល​​បាន​ប្រមាណ​ ២២,៥​ម៉ោង​ ​ ហើយ​អាច​នឹង​​ប្រើ​ប្រាស់​បាន​២​ថ្ងៃ​ប្រសិន​បើ​មិន​ប្រើ​ប្រាស់​ជា​ញឹកញាប់​នោះ​ទេ។

 

៥. អង្គ​ចងចាំ​អាច​បន្ថែម​បាន

 

បច្ចុប្បន្ន​នេះ​ទូរសព្ទ​កំពូល​ភាគ​ច្រើន​គឺ​មិន​អាច​ធ្វើ​ការ​បន្ថែម​អង្គចងចាំ​ពី​ខាង​ក្រៅ​បាន​នោះ​ទេ​ ដូច​ជា​ iPhone និង​ Galaxy Note 5 ជា​ដើម។ ដោយ​ឡែក​សម្រាប់​ Blackberry Priv នេះ​វិញ​អាច​ធ្វើ​ការ​បន្ថែម​អង្គ​ចងចាំ​ពី​ក្រៅ​បាន​ដល់​ទៅ​ ២០០០GB ឯ​ណោះ៕​​​​​

 

ចុច​អាន៖ Samsung គ្រោង​កាត់​បន្ថយការងារ​ទ្រង់ទ្រាយធំ?

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ AndroidPit