Samsung គ្រោង​កាត់​បន្ថយការងារ​ទ្រង់ទ្រាយធំ?

  • 2015-11-01 22:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​របាយការណ៍​ជា​ច្រើន​ថា Samsung គ្រោង​នឹង​កាត់​បន្ថយ​បុគ្គលិក​ក្នុង​ទ្រង់ទ្រាយ​ធំជាពិសេស​ចំនួន ១.០០០ កន្លែង​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​ត្រូវ​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េ​ខាងត្បូង ចេញ​មុខ​បដិសេធ​ភ្លាមៗ។

 

 

យ៉ាងណាមិញ ​របាយការណ៍​​ថ្មី​មួយ​ទៀតចេញ​ដោយ​ក្រុមហ៊ុន​​យក្ស​​បញ្ជាក់​ថា ក្រុមហ៊ុន​គ្រោង​កាត់​បន្ថយតំណែង​ថ្នាក់​ដឹកនាំ ដើម្បី​បន្ថយ​ការ​ចំណាយឱ្យ​ស្ថិត​ក្នុង​រង្វង់​មួយ​តូច។

 

របាយការណ៍​នោះ​បាន​ស្រង់​សម្ដី​ផ្លូវការ​​ពី​មន្ត្រី Samsung ថា ​៖ "រឿង​ដំបូង​គេ​នោះ គឺ​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ។ បុគ្គលិក​ដែល​មាន​ផលិតផល​ការងារ​មធ្យម និង​ទាប នឹង​ត្រូវ​​​ដក​ចេញជាមួយ​ប្រាក់​សងជំងឺចិត្ត​​តាម​កម្រិតការងារ"។

​​

ការ​កាត់​បន្ថយ​បុគ្គលិក នឹង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដែល​​មាន​រោងចក្រ​ផលិត ហើយ​ក្រុម HR បាន​បញ្ចុះបញ្ចូល​ពួកគេ ចូល​រួម​ក្នុង "ប្រព័ន្ធ​ចូលនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត ឬ "voluntary retirement system" ។ របាយការណ៍​ដដែល​បាន​បញ្ជាក់៕

 

ចុចអាន៖ Samsung ​ប្រកាស​ទូរសព្ទ​បត់​អេក្រង់​ពីរ​​ សមត្ថភាព​មិន​ចាញ់​ Galaxy S6​

ចុចអាន៖ Samsung​ បង្ហាញ​នូវ​គម្រប​ Keyboard​ ឆ្លាត​វៃ​​ថ្មី​សម្រាប់​ទូរសព្ទ​របស់​ខ្លួន​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ gsmarena