Samsung ​ប្រកាស​ទូរសព្ទ​បត់​អេក្រង់​ពីរ​​ សមត្ថភាព​មិន​ចាញ់​ Galaxy S6​

  • 2015-08-18 20:32:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung​ បាន​ធ្វើ​ការ​ប្រកាស​នូវ​ទូរសព្ទ​បត់​​អេក្រង់​ពីរ ​ម៉ូដែល​ G9198​ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ ដោយ​​​សមត្ថភាព​របស់​វា​គឺ​​មិន​ចាញ់​ Galaxy S6​ ឡើយ។

 

 

ទូរសព្ទ​បត់​នេះ​មាន​បំពាក់​ដោយ​អេក្រង់​ Touchscreen​ ប្រភេទ​ AMOLED កម្រិត​ ៧៦៨x១២៨០  ចំនួន​ពីរ ​ដែល​មាន​ទំហំ​ ៣,៩​អ៊ីញ។ ចំណែក​ឯ​ CPU​ របស់​វា​គឺ​ប្រភេទ​ Snapdragon 808 ​ល្បឿន​ ១,៨GHz​ ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.1.1,  RAM​ ទំហំ​២GB​ និង​ មាន​អង្គ​ចងចាំ​ទំហំ​១៦GB។ សម្រាប់​កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ​ដល់​ទៅ​១៦​មេហ្គាភិកស្សែល​ និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ ៥​មេហ្គាភិកស្សែល​ ដែល​អាច​ធ្វើ​ការ​ថត​រូប​ Selfie​ បាន​យ៉ាង​ល្អ។ ទូរសព្ទ​នេះ​ក៏​មាន​នូវ​មុខងារ​វាស់​ចង្វាក់​បេះដូង​ដូច​​ទៅ​នឹង​ត្រកូល​ Galaxy​ ដែរ ហើយ​មាន​ថ្ម​ ដែល​មាន​ថាមពល​ ២០២០​ mAh និង​អាច​ប្រើ​ប្រាស់​ស៊ីម​បាន​ដល់​ទៅ​ពីរ។

 

អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​គឺ ​ទូរសព្ទ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​មាន​លក់​តែ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ ហើយ​ចំពោះ​តម្លៃ​ក្រុមហ៊ុន​មិន​បាន​ធ្វើ​ការ​បញ្ជាក់​នោះ​ទេ៕

​​​

 

 

 

 

-ចុច​អាន៖ អនុវត្ត​តាម​​របៀប​​ចង​ Key ​នេះ​ ចង់​បើក​កម្មវិធី​មក​ប្រើ​ ងាយ​បំផុត

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង​ ប្រភព៖ androidcentral

អត្ថបទថ្មី