ទីក្រុងរណប ជ្រោយចង្វារ របស់ OCIC និង PassApp បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនប្រសិទ្ធភាពធ្វើរដំណើរក្នុងទីក្រុង
- 2025-07-09 10:20:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីក្រុងរណប ជ្រោយចង្វារ របស់ OCIC និង PassApp បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនប្រសិទ្ធភាពធ្វើរដំណើរក្នុងទីក្រុង
ចន្លោះមិនឃើញ
ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ រាជធានីភ្នំពេញ — ទីក្រុងរណបជ្រោយចង្វារ របស់ អូស៊ីអាយស៊ី (OCIC) បានចាប់ដៃគូជាមួយក្រុមហ៊ុន PassApp ដើម្បីបង្កើនប្រសិទ្ធភាពធ្វើរដំណើរក្នុងទីក្រុងនៅតំបន់ជ្រោយចង្វារ។ ភាពជាដៃគូនេះមានគោលបំណងពង្រឹងលទ្ធភាពប្រើប្រាស់សម្រាប់អ្នករស់នៅ អាជីវកម្ម និងអ្នកទស្សនា ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍកាន់តែទូលំទូលាយរបស់សង្កាត់។
ដោយរាជធានីភ្នំពេញបន្តរីកចម្រើនជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពានឫស្សីកែវតភ្ជាប់ទីក្រុង តម្រូវការសម្រាប់ដំណោះស្រាយចល័តមានសារៈសំខាន់សម្រាប់សហគមន៍ដែលកំពុងរីកចម្រើន។ កិច្ចសហការនេះនឹងណែនាំបទពិសោធន៍ដឹកជញ្ជូនដែលប្រសើរឡើង ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការធ្វើដំណើរ។
«ទីក្រុងរណបជ្រោយចង្វារគឺមិនត្រឹមតែជាគោលដៅលំនៅដ្ឋានប៉ុណ្ណោះទេ វាជាប្រព័ន្ធអេកូឡូស៊ីនៃភាពងាយស្រួលដែលផ្តល់នូវ ការតភ្ជាប់ និងឱកាសដែលកំពុងរីកចម្រើន។ ការសហការរបស់យើងជាមួយ PassApp ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយជាក់ស្តែងដែលគាំទ្រដល់ជីវិតប្រចាំថ្ងៃសម្រាប់អ្នករស់នៅរបស់យើង ទន្ទឹមនឹងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងវិវត្តរបស់ទីក្រុងផងដែរ។» ការលើកឡើងរបស់លោក Thierry Tea អនុប្រធាន ក្រុមហ៊ុន អូស៊ីអាយស៊ី។
លោកអ្នកអាចរីករាយនឹងការជិះ PassApp ប្រើប្រាស់ប្រូម៉ូកូដ "PASSAPPOCIC" កំណត់ទីតាំងទៅ ទីក្រុងរណប ជ្រោយចង្វារ របស់ OCIC ទាំង ៨ ទីតាំង នឹងទទួលបានការបញ្ចុះតម្លៃទៅ ៥០% រហូតដល់ ២,000 ៛ (ចំនួន២ដង) ។
កក់ឥឡូវនេះ៖ https://passenger.passapptaxis.com
ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦
ប្រើប្រាស់ប្រូម៉ូកូដ៖ "PASSAPPOCIC" ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ពិសេសនេះ។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
«PassApp បន្តប្តេជ្ញាផ្ដល់ជូននូវសេវាកម្មការធ្វើដំណើរដ៏ងាយស្រួលបំផុតគ្រប់ពេលវេលា។ ជាមួយភាពជាដៃគូរនេះ យើងមានសេចក្តីរីករាយ ដើម្បីបង្កើនដំណោះស្រាយការធ្វីដំណើរ។ យើងកំពុងផ្តល់នូវជម្រើសនៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ខណៈពេលដែលមានការបង្កើតឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់ដៃគូអ្នកបើកបររបស់យើង។» កញ្ញា ម៉េង លី ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន PassApp បានលើកឡើង។
សហគមន៍ដែលកំពុងរីកចម្រើននៃទីក្រុងរណបជ្រោយចង្វារ បានដាក់មូលដ្ឋានគ្រឹះដើម្បីឱ្យតំបន់នេះក្លាយជាផ្ទះសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ រួមមាន Chroy Changvar Garden មេគង្គ ខុនដូ រ៉ុងរ៉ុង ខុនដូ និងគម្រោងអចលនទ្រព្យផ្សេងទៀត។
ទីក្រុងរណបនេះន៏មាននូវស្ថាប័នអប់រំចម្រុះ ដែលគ្របដណ្តប់លើការបណ្តុះបណ្តាលបច្ចេកទេស និងឧត្តមសិក្សា ជំរុញបរិយាកាសសិក្សាដ៏ល្អផងដែរ។ ទន្ទឹមនឹងនេះដែរ នេះក៏ផ្តល់នូវឱកាសការងារកាន់តែច្រើនឡើងៗដូចជា ការអប់រំ ហាងទំនិញ ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់កម្លាំងពលកម្មលើច្រើនវិស័យ។
ស្ពានឫស្សីកែវដែលទើបសាងសង់រួចថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC ឈរជាចំណុចតភ្ជាប់ដ៏សំខាន់រវាងខណ្ឌសំខាន់ៗក្នុងរាជធានីភ្នំពេញ។ តាមរយៈការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវភាពងាយស្រួល ស្ពានមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ថ្មីៗ ដែលពង្រឹងបន្ថែមទៀតនូវចក្ខុវិស័យរយៈពេលវែងរបស់ OCIC ក្នុងការជំរុញការផ្លាស់ប្តូរទីក្រុងប្រកបដោយនិរន្តរភាព។