ក្រោយជះកំហឹងមួយប្រាវដាក់អ្នករិះគន់ ឥឡូវ ប៉ីប៉ីឌី រំលែកថវិកាសម្បុរសធម៌សម្រាប់គ្រួសារយោធិនពលី

  • 2025-07-29 08:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនពន្លះអ្នករិះគន់ដែលបារម្ភរឿងចាត់ចែងជំនួយសប្បុរសធម៌មិនបានត្រឹមត្រូវកាលពីព្រឹកម៉ិញ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដដែលនេះ ប៉ីប៉ីឌី បានបង្ហើបពីគម្រោងជួយដល់គ្រួសារយុទ្ធជនពលីក្នុងសមរភូមិជួរមុខនូវទឹកប្រាក់ដែលខ្លួនទទួលបានពីសប្បុរសជន។

បើតាមអ្នកជំនួញអនឡាញ និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ ទឹកប្រាក់សរុបដែលទទួលបានពីសម្បុរសជនតាមរយៈការអំពាវនាវរបស់លោក គិតត្រឹម​រសៀល​ថ្ងៃ​ទី២៩ ខែ​កក្កដា នេះ គឺមានជាង ៨០ប៉ឺនដុល្លារ។ រូប​លោក​កំពុងរៀបចំ ថវិកាសម្រាប់ផ្ដល់ជូនគ្រួសារពលី ដោយលោកបានបង្ហោះភ្ជាប់ជាមួយរូបថតយុទ្ធជនពលីទាំងនោះដោយក្ដីសោកសៅ។

ប៉ីប៉ីឌី៖ “ខ្ញុំសូមគោរពនិង កាន់ទុក្ខដល់ វីរកងទ័ព ដែលបានពលីជីវិត ក្នុងសមរភូមិ ដ៏អង់អាច ខ្ញុំនឹងចង់ចាំទុកនូវ វីរៈភាពដ៏អង់អាចមួយនេះ។ ខ្ញុំកំពុងរៀបចំកញ្ចប់ថវិការជូនគ្រួសារ”។

ចាប់តាំងពីទាហានថៃ រករឿងបង្ករជម្លោះ រហូតឈានដល់ការប្រើអាវុធមកលើកម្ពុជាកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ដែលផ្ដើមចេញតំបន់ប្រាសាទតាមាន់ធំរបស់ខ្មែរ។ ដោយឃើញការអំពាវនាវកៀគរជំនួយសប្បុរសធម៌ ស្របពេលដែលជនរងគ្រោះកាន់តែច្រើនឡើងដោយរាប់តាំងគ្រួសារយោធាពលី និងជនភៀសសឹក គំនិតផ្ដួចផ្ដើមនេះកាន់តែទទួលបានការគាំទ្រខ្លាំង។

តាមគម្រោងតារារូបនេះ គ្រោងបញ្ចេញថវិកា និងសម្ភារៈដែលខ្លួនទទួលបានពីសប្បុរសជនទៅជួយជនរងគ្រោះនៅថ្ងៃទី៣០ ខែកក្កដា ស្អែក។ ប៉ុន្ដែថវិកានេះត្រូវបានបែងចែកមួយចំនួនទៅកាន់គ្រួសារកងទ័ពពលីនៅថ្ងៃនេះ ដោយអះអាងថា នឹងបែងចែកថវិកានេះឲ្យមានតម្លាភាពបំផុត និងដល់ដៃជនរងគ្រោះពិតប្រាកដ៕

អត្ថបទ៖ សំណាង

អត្ថបទថ្មី