ប្ដូរពីស្ថានីយធ្លាប់មានការបង្ហូរឈាម និងប្ដូរឈ្មោះស្ទើររាប់ភ្លេច ឥឡូវទីតាំងនេះ ប្រែក្លាយមកជាសួនបៃតង!
- 2025-07-09 05:35:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរពីស្ថានីយធ្លាប់មានការបង្ហូរឈាម និងប្ដូរឈ្មោះស្ទើររាប់ភ្លេច ឥឡូវទីតាំងនេះ ប្រែក្លាយមកជាសួនបៃតង!
ចន្លោះមិនឃើញ
គិតត្រឹមឆ្នាំ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលព្រៃឈើ បានបណ្ដុះ និងដាំកូនឈើចម្រុះចំនួន ២១លានដើម ដោយប្រើប្រាស់ថវិការដ្ឋ។ តួលេខនេះ មិនរាប់បញ្ចូលប្រភេទឈើហូបផ្លែ និងដំណាំឧស្សាហកម្មដែលបានដាំដុះដោយប្រជាបលរដ្ឋនៅទូទាំងប្រទេសឡើយ។
ទូលថ្វាយក្នុងព្រះរាជពិធីទុក្ខទិវា នៅព្រឹកថ្ងៃទី៩ ខែកក្កដា នេះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្លែងថា សម្រាប់រុក្ខទិវា ៩ កក្កដា លើកទី៣០ ឆ្នាំ២០២៥ នេះ កូនឈើចម្រុះមានដូចជា៖ ក្រញូង ធ្នង់ នាងនួន បេង ក្ងោក និងត្របែកព្រៃចំនួន ១៥,០០០ដើម នឹងត្រូវដាំនៅក្នុងសួនដែលមានទំហំ ១០ហិកតារ ស្ថិតនៅក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្ដកំពង់ចាម។
យោងតាមរយបាយការរបស់លោករដ្ឋមន្ដ្រី ដើមឡើយ ពោលគឺចាប់ពីឆ្នាំ ១៩៣៤ ទីតាំងដាំកូនឈើនេះ ជាស្ថានីយកសិកម្មចម្ការក្រូច ហើយត្រូវបានប្ដូឈ្មោះមកជាស្ថានីយពិសោធន៍ដំណាំកប្បាស់ចម្ការលើនៅក្នុងឆ្នាំ១៩៨១ ដោយអ្នកជំនាញកសិកម្មខ្មែរ និងសហភាពសូវៀតបានសហការគ្នាផលិតកប្បាស់ ដើម្បីឆ្លើតយនឹងតម្រូវការទីផ្សាររោងចក្រឧស្សាហកម្មកប្បាស។
ប៉ុន្ដែជាអកុសល្យបុគ្គលិកជំនាញសូវៀតចំនួន ៩នាក់ ត្រូវបានបាញសម្លាប់ដោយខ្មែរក្រហម ទើបក្រោយមកទៀតស្ថានីយនេះ ត្រូវផ្លាស់ប្ដូរឈ្មោះ និងសកម្មភាពពិសោធន៍កសិកម្មជាបន្ដបន្ទាប់ ហើយកំណត់ឈ្មោះទីតាំងជាប់លាប់រហូតដល់បច្ចុប្បន្នថា “ស្ថានីយពិសោធន៍ និងផលិតពូជដំណាំដីខ្ពស់ចម្ការលើ”៕