ចុងសប្ដាហ៍ដ៏ពិសេស! អាម៉ាយ៉ាកំពត ទីស្នាក់នៅបែបធម្មជាតិស្ងប់ស្ងាត់ តែស៊ីវីល័យ គេចពីភាពតប់ប្រមល់នៅទីក្រុង
- 2026-03-24 03:42:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងសប្ដាហ៍ដ៏ពិសេស! អាម៉ាយ៉ាកំពត ទីស្នាក់នៅបែបធម្មជាតិស្ងប់ស្ងាត់ តែស៊ីវីល័យ គេចពីភាពតប់ប្រមល់នៅទីក្រុង
ចន្លោះមិនឃើញ
ការមានពេលវេលាគេចចេញពីភាពតប់ប្រមល់ កាលវិភាគរវល់ពីការងារ ឬការរបរជួញដូរនៅទីក្រុង គួរឆ្លៀតពេលសម្រាកលំហែខ្លះ ដើម្បីចាកចេញពីទីក្រុង ទៅរកធម្មជាតិដើម្បីស្ដារថាមពល ត្រឡប់មកវិញ នាពេលសម្រាក ពិសេសចុងសប្ដាហ៍។ ការសម្រាក ស្នាក់នៅលំហែមួយបែបស៊ីវិល័យ ជាមួយក្រុមគ្រួសារ ឬជាក្រុម ដែលហ៊ុមព័ទ្ធដោយធម្មជាតិ ភាពស្ងប់ស្ងាត់ ខ្យល់ដង្ហើមបរិសុទ្ធតន្ត្រីធម្មជាតិ ប្រៀបដូចជាការព្យាបាលដូច្នោះដែរ។
បច្ចុប្បន្ននេះ អាម៉ាយ៉ាកំពត (AMAYA Kampot) កំពុងតែរៀបចំជាកញ្ចប់នៃការស្នាក់នៅដ៏ពេញលេញមួយ។ ក្នុងនោះរាល់បទពិសោធត្រូវបានចាត់ចែងយ៉ាងល្អិតល្អន់ជូនលោកអ្នកជាស្រេចក្នុងកញ្ចប់សេវាកម្មតែមួយ (All-inclusive Curated Stay) ដែលរួមមានដូចជា៖
• សេវាកម្មដឹកជញ្ជូនឯកជន (Private Chauffeur Service)៖ ការធ្វើដំណើរដោយឥតកង្វល់ តាមរយៈរថយន្តឯកជនដែលនឹងទទួលលោកអ្នកផ្ទាល់ពីរាជធានីភ្នំពេញ មកកាន់ទឹកដីខេត្តកំពត និងជូនត្រឡប់ទៅវិញដោយសុវត្ថិភាព។
• ការស្នាក់នៅប្រកបដោយផាសុកភាព (Refined Sanctuary)៖ បទពិសោធន៍ស្នាក់នៅក្នុងវីឡាលំហែ ដែលរចនាឡើងពោរពេញទៅដោយភាពច្នៃប្រដិត ដើម្បីផ្ដល់ជូននូវភាពស្ងប់ស្ងាត់ និងលំហរដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។
• ការផ្ដល់ជូនអាហារ (Full Meals)៖ រួមបញ្ចូលអាហារជារៀងរាល់ថ្ងៃ (អាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច)។
• កម្មវិធីសុខុមាលភាព (Wellness Immersion)៖ សកម្មភាពថែទាំសុខភាព ដើម្បីជួយនូវតុល្យភាពនៃសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
បទពិសោធន៍វិស្សមកាលចុងសប្ដាហ៍ដ៏ពិសេសនេះ មានតម្លៃចាប់ពី $២៤៥ ក្នុងម្នាក់តែប៉ុណ្ណោះ។ តើការចំណាយកញ្ចប់ពេញលេញនេះ អ្នកទទួលបានអ្វីខ្លះ?
ខ្យល់អាកាសត្រសៀកៗបក់កាត់រាងកាយកំពុងសម្រាក ផ្ចង់អារម្មណ៍ស្ដាប់តន្ត្រីធម្មជាតិ សំឡេងសត្វយំ ទម្រេតរាងកាយក្បែរអាងហែលទឹក មានការរៀបចំអាហារ BBQ រួចជាស្រេច រយៈពេល ២ថ្ងៃ។ វិស្សមកាលដ៏ពេញលេញនៅអាម៉ាយ៉ាកំពត របស់អ្នកនឹងទទួលបាន៖
. រថយន្តតាក់ស៊ីឯកជនមកទទួលពីភ្នំពេញ មិនថានៅផ្ទះឬការិយាល័យ នៅថ្ងៃសុក្រ ទៅកាន់អាម៉ាយ៉ាកំពត
. ភេសជ្ជៈពេលទៅដល់វីឡាស្នាក់ឯកជន
. ការរៀបចំអាហារ BBQ នៅវីឡាឯកជន
. អាហារពេលព្រឹកនៅលើភ្នំ
. ទស្សនាកសិដ្ឋាន
. រ៉ឺម៉កកង់បីទៅមកចូលក្រុងកំពត
. កាហ្វេនៅអាងហែលទឹកឯកជន
. អាហារពេលព្រឹក មុន checkout
. រថយន្តតាក់ស៊ីឯកជនត្រឡប់មកភ្នំពេញវិញ
អាម៉ាយ៉ាកំពត រង់ចាំស្វាគមន៍លោកអ្នក មកកាន់ពិភពនៃភាពស្រស់ស្អាតបែបស្រទន់ និងស្ងប់ស្ងាត់។
ការកក់វិឡាលំហែសម្រាប់ការស្នាក់នៅពិសេសនេះ គឺមានកំណត់ ដោយសារការរៀបចំនេះបានផ្តោតលើឯកជនភាព និងភាពស្ងប់ស្ងាត់របស់ភ្ញៀវដែលស្នាក់នៅ។
ទីតាំងល្អ ទេសភាពស្អាត និងឯកជនភាពខ្ពស់បំផុត កុំបង្អង់ទៀត កក់ទុកមុនឥឡូវនេះ សូមទាក់ទងមកកាន់ (+855) 96 511 80 80 (https://t.me/amaya_kampot) ។