រូបថតដាក់ប្រកួតពានឆ្នាំ២០១៦ ស្អាតៗត្រជាក់ភ្នែកអស់ទាស់
- 2015-11-03 16:52:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថតដាក់ប្រកួតពានឆ្នាំ២០១៦ ស្អាតៗត្រជាក់ភ្នែកអស់ទាស់
ចន្លោះមិនឃើញ
មានរូបថតជាច្រើន ដែលបានដាក់ចូលរួមប្រកួតប្រជែងពានរង្វាន់រូបថត Sony World Photography Awards ឆ្នាំ២០១៦ ដែលក្នុងនោះមានរូបថតស្អាតៗមួយចំនួនត្រូវបាន Daily Mail ជ្រើសយកមកបង្ហាញជូនបន្ត។
កម្មវិធី Sony World Photography Awards នេះ បានរៀបចំឡើងលើកដំបូងកាលពីឆ្នាំ២០០៨ ខណៈឆ្នាំ២០១៦ខាងមុខនេះ នឹងបើកទទួលយករូបថតរហូតដល់ថ្ងៃទី៨ មករា (សម្រាប់ប្រកួតប្រជែងអាជីព) និងត្រឹមថ្ងៃ៥មករា សម្រាប់ប្រកួតប្រជែងលក្ខណៈយុវជន។ អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់៥០០០ដុល្លារ។
ចង់ដឹងថាស្អាតត្រជាក់ភ្នែកប៉ុណ្ណា សូមមើលរូបភាព២០សន្លឹក ដែលបានដាក់ពាក្យប្រកួតប្រជែង ដូចខាងក្រោម៖
រូបថតរបស់ Zay Yar Lin (មីយ៉ាន់ម៉ា)៖ អ្នកនេសាទយកជើងអុំទូកនៅបឹង Innlay
រូបថតរបស់ Giovanni Frescura (អ៊ីតាលី)៖ សត្វឥន្រ្ទីយ៍ប្រយុទ្ធគ្នានៅលើទឹកកក
រូបថតរបស់ Eduardo Minte (ស៊ីលី)៖ បន្ទុះភ្នំភ្លើង Calbuco Volcano
រូបថតរបស់ Amri Arfianto (ឥណ្ឌូណេស៊ី)៖ សត្វក្ងោកបើកកន្ទុយ
រូបថតរបស់ Antje Kakuschke (អាល្លឺម៉ង់)៖ សត្វភេនឃ្វីនឈរជុំគ្នា
រូបថតរបស់ Christopher Yeoh (អូស្រ្ដាលី)៖ ស្វាកំពុងត្រាំទឹកក្ដៅអំឡុងរដូវធ្លាក់ទឹកកកនៅជប៉ុន
រូបថតរបស់ Simone Cmoon (ស្វីស)៖ ផ្កាយ, ផ្កា និងព្រិល នៅលើភ្នំ Alps
រូបថតរបស់ Joanna Szewczyk (ប៉ូឡូញ)៖ សេះបង្កង់ដើរឯកោម្នាក់ឯងលើផ្លូវដីដ៏រាំងស្ងួត ឆ្ពោះទៅកាន់ភ្នំ
រូបថតរបស់ Douglas Croft (អាមេរិកាំង)៖ ត្រីបាឡែនប្រផេះញី បណ្ដើរកូនយ៉ាងស្ងៀមស្ងាត់
រូបថតរបស់ Henrik Spranz (អាល្លឺម៉ង់)៖ កូនសត្វគួរឲ្យស្រលាញ់ លោតបេះផ្លែឈើជាចំណីរ
រូបថតរបស់ Kris Williams (អង់គ្លេស)៖ យប់មួយនៅវាលស្រែនៅតំបន់ Isle of Anglesey ប្រទេសវែល
រូបថតរបស់ Sara Brudkiewicz (ប៉ូឡូញ)៖ សត្វប្រើសឈរយ៉ាងរឹងមាំក្រោមតំណក់ទឹកភ្លៀង
រូបថតរបស់ Michael Pachis៖ សត្វឥន្រ្ទីយ៍ក្រោមតំណក់ទឹកភ្លៀង
រូបថតរបស់ Vladimir Cech Junior (ឆេក)៖ សត្វខ្លាដើរលបៗកាប់វាលស្មៅដ៏ខ្ពស់នៅឥណ្ឌា
រូបថតរបស់ Taha Ahmed (ឥណ្ឌា)៖ ពណ៌ដ៏ស្រស់ស្អាតនៃសត្វទុង
រូបថតរបស់ Stuart McKay (កាណាដា)៖ កំប្រុកកន្ទុយខ្លី លោតពាំចំណីរកាត់វាលទឹកកក
រូបថតរបស់ Sheldon Bilsker (កាណាដា)៖ បក្សីក្រេបលំអងផ្កា
រូបថតរបស់ Z Chen (ចិន)៖ ថ្ងៃលិចនៅបឹងភ្នំភ្លើង Viti ប្រទេសអ៊ីស្លង់ (Iceland)
រូបថតរបស់ Govindarajan Venugopal (ឥណ្ឌា)៖ សេះបង្កង់ឈរលើវាលស្មៅពេលថ្ងៃរះ
រូបថតរបស់ Taha Ahmed (ឥណ្ឌា)៖ បក្សីពណ៌បៃតង និងពណ៌ប្រផេះហោះពេលរាត្រី
ចុចអាន៖ វាលខ្សាច់ខ្សត់ភ្លៀង ក្លាយជាស្ថានសួគ៌ផ្កាចម្រុះពណ៌
ដោយ៖ សុវត្ថិ ប្រភព&រូបភាព៖ dailymail