ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​របស់​​កូរ៉េ​ខាង​ជើង​ដែល​អ្នកអាច​​មិន​ធ្លាប់​បាន​ឃើញ

  • 2015-11-03 17:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់​ថា​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ដឹង ​និង​ស្គាល់​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ដែល​គេ​​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

 

 

Red Star 3 គឺ​ជា​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​មួយ​ដែល​បង្កើត​ឡើង ​និង​ប្រើប្រាស់​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​ផ្ទាល់​ ដោយ​វា​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ Mac OS X របស់​ Apple ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ដែល​បង្ហាញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ៖

 

-នេះ​គឺ​ជា​អេក្រង់​ Startup នៅ​ពេល​ដែល​បើក​កុំព្យូទ័រ​ឡើង

 

 

-នៅ​ពេល​ដែល​ដំឡើង​ Red Star 3 វា​ទាម​ទារ​ឲ្យ​អ្នក​ជ្រើស​រើស​តំបន់​រស់​នៅ​របស់​អ្នក ​តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មិន​មាន​ជា​ជម្រើស​ឲ្យ​ជ្រើស​រើស​នោះ​ឡើយ

 

 

-នេះ​គឺ​ជា​អេក្រង់​ Log In

 

 

-នៅ​ពេល​ចូល​ទៅ​ដល់​ក្នុង​ហើយ​ឃើញ​ថា​វា​ពិត​ជា​ដូច​គ្នា​ទៅ​នឹង​ Mac OS X មែន។ ចាប់​តាំង​ពី​ប្រទះ​ឃើញ​មេ​ដឹក​នាំ​ Kim Jung Un ប្រើប្រាស់​កុំព្យូទ័រ​ iMac កាល​ពី​ឆ្នាំ​ ២០១៣​​មក​ មាន​មនុស្ស​ជា​ច្រើន​យល់​ថា​មេ​ដឹក​នាំ​​រូប​នេះ​ចង់​ឲ្យ​ Red Star កាន់​តែ​ដូច​ទៅ​នឹង​ Mac OS X។

 

 

-នេះ​គឺ​ជា​កម្មវិធី​សម្រាប់​វាយ​​ឯកសារ​

 

 

-ដើម្បី​ស្វែង​រក​ឯកសារ​ដែល​បាន​រក្សា​ទុក​ គេ​ប្រើប្រាស់​កម្មវិធី​គ្រប់​គ្រង​ឯកសារ​របស់ Red Star ដែល​កម្មវិធី​នេះ​ដូច​គ្នា​ទៅ​នឹង​កម្មវិធី​ Finder ​​ ​របស់​ Apple ដែរ

 

 

-Browser របស់​ Red Star មាន​ឈ្មោះ​ថា​ “Naenara” ដែល​ដូច​គ្នា​ទៅ​នឹង​ Mozilla Friefox

 

 

-ខាង​ក្រោម​គឺ​ជា​ Wallpaper មួយ​​ចំនួន​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Red Star៖​​​​​​​​​​

 

 

 

 

​ ​ ចុច​អាន៖ Kawasaki Z125 ទើប​ចេញ​ថ្មី​ ទៅ​រួច​ជាមួយ​ ​Honda MSX 125​ បាន​អត់?

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider ​​​​