SayGoodBye មិន​ឲ្យ​ចាញ់ NeverCare, បិទ​ពិន្ទុ​គូ​ប្រកួត​ត្រឹម ០ ដែរ!

  • 2014-10-18 20:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មិន​ធម្មតា​សម្រាប់​ក្រុម SayGoodBye សម្រាប់​ការ​ប្រកួត​អម្បាញ់មិញ​នេះ ដោយ​បាន​បំបាក់​គូ​ប្រកួត​ក្រុម NoProblem ក្នុង​លទ្ធផល ៥ ទល់​នឹង ០ ដូច​ទៅ​នឹង​ជ័យជម្នះ​របស់​ម្ចាស់​ការពារ​តំណែង​ជើងឯក AK ប្រចាំ​ខេត្ត​បាត់ដំបង ក្រុម NeverCare លើ​ក្រុម MakDengMakVai ក្នុង​ជំនួប​បើកឆាក​នៃ​ព្រឹត្តិការណ៍ CCC បាត់ដំបង​ព្រឹកមិញ​នេះ​អីចឹង!

 

 

ជាមួយ​នឹង​លទ្ធផល​ដ៏​ពិបាក​រក​បាន​របស់​ក្រុម SayGoodBye នេះ អាច​ជា​ឧបសគ្គ​សម្រាប់​ក្រុម NeverCare ក្នុង​ការ​រក្សា​ពងមាន់​របស់​ខ្លួន​មិន​ឲ្យ​បែក​សម្រាប់​ព្រឹត្តិការណ៍ CCC បាត់ដំបង​ឆ្នាំ ២០១៤ នេះ ព្រោះ​ក្រុម​ទាំង ២ នេះ​អាច​នឹង​ប៉ះ​គ្នា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បើសិនជា​ជើងខ្លាំង​ទាំង ២ នេះ​ទទួល​បាន​ជ័យជម្នះ​នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ស្អែក​នេះ។

 

 

 

 

ក្រោយ​ពី​ទទួល​ជ័យជម្នះ​លើ​ក្រុម NoProblem ជើងខ្លាំង SayGoodBye4U ប្រធាន​ក្រុម SayGoodBye បាន​បង្ហាញ​ចំណាប់អារម្មណ៍​ប្រាប់ Sabay ថា រូបគេ​ពិត​ជា​មាន​អារម្មណ៍​រំភើប​មែនទែន មិន​នឹក​ស្មាន​ថា​អាច​យក​ឈ្នះ​គេ​ក្នុង​លទ្ធផល ៥ ទល់ ០ ចឹង​សោះ!

 

 

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ត​ទៀត​ថា លទ្ធផល​នេះ​បាន​បន្ថែម​ក្ដី​សង្ឃឹម​ទៅ​លើ​ក្រុម​គេ​ក្នុង​ការ​បំបែក​ពងមាន់​ក្រុម NeverCare នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បើសិនជា​ក្រុម​ខ្ញុំ​ឈ្នះ​ក្រុម OverDie នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ។

 

 

 

 

តើ​ប្រិយមិត្ត​មាន​អ្វី​ជូនពរ​ក្រុម SayGoodBye ទេ? ហើយ​គិត​ថា​គេ​អាច​ឆ្លងផុត​វគ្គ ៨ ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​ស្អែក​ទេ? បើ​ចង់​ដឹង កុំ​ភ្លេច​តាមដាន​ជាមួយ Sabay ណា៎!

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត Smart។ Super 40 គឺជា Promotion ពិសេស​ថ្មី ដែល​ផ្ដល់​រហូត​ដល់​ទៅ​ចំនួន ៤០​នាទី​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការ​ទាក់ទង​ក្នុង​ប្រព័ន្ធ​ជា​រៀងរាល់​ថ្ងៃ​ ជាមួយ​នឹង​ស៊ីម​កាត​ថ្មី ឬ​ចុច *202# សម្រាប់​អតិថិជន​ចាស់។

 

 

ព្រឹត្តិការណ៍ CCC 2014 នាំ​មក​ជូន​ដោយ Sabay និង Smart ហើយ​ចូលរួម​ដោយ SkullcandySkullcandy ជា Brand កាស​ឈានមុខ​គេ​ ដែល​ឆ្លុះ​បញ្ចាំង​ពីជីវិត​រស់នៅ​បែប​តន្រ្តី Fashion និង​កីឡា។ Skullcandy បង្កើត ​ឡើង​ដោយ​ភាព​ច្នៃ​ប្រឌិត សង្កត់​ធ្ងន់​ទៅ​លើ​សំឡេង​ច្បាស់​ល្អ សម្ភារៈ​ដែល​មាន​តែ​មួយ​និង​ការ​វេច​ខ្ចប់​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​បច្ចេកវិទ្យា​សំឡេង​ចុងក្រោយ​បង្អស់ ដើម្បី​បង្កើត​ផលិតផល​​ឲ្យ​លេច​ធ្លោ​ខុស​ពី​គេ។

 

 

អត្ថបទ៖ ភីឆាយ

អត្ថបទថ្មី