Reus ទម្លាយពីកីឡាករដែលជានិមិត្តរូបរបស់គេតាំងពីក្មេង
- 2015-11-05 20:27:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Reus ទម្លាយពីកីឡាករដែលជានិមិត្តរូបរបស់គេតាំងពីក្មេង
ចន្លោះមិនឃើញ
ខ្សែបម្រើ Borussi Dortmund កីឡាករ Marco Reus បានប្រាប់ឲ្យដឹងថា Tomas Rosicky គឺជាកីឡាករដែលរូបគេចូលចិត្តបំផុតតាំងពីក្មេងមក។
Reus ដែលជាអ្នកគាំទ្រ Dortmund តាំងពីកុមារភាព ចាប់ផ្ដើមពេញចិត្ត Rosicky នៅពេលដែលគេមានអាយុ១៣ឆ្នាំ ដែលកាលនោះ កីឡាករសញ្ជាតិឆេក ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Dortmund ឈ្នះជើងឯក Bundesliga ក្នុងឆ្នាំ ២០០២។
ចំពោះសំនួរដាច់ដោយឡែកមួយទៀត Reus បានឆ្លើយទាក់ទងនឹង Cristiano Ronaldo និង Lionel Messi។ អតីតយុវជន Monchengladbach រូបនេះបាននិយាយថា៖ "វាពិតជាពិបាកក្នុងការប្រៀបធៀប។ ទាំង Ronaldo និង Messi ស៊ុតតែជាកីឡាករកម្រិតកំពូល។ ទាំង២នាក់ជាកីឡាករល្អផ្តាច់គេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ"។
Tomas Rosicky បច្ចុប្បន្នមានវ័យ៣៥ ឆ្នាំហើយ។ គេមិនទាន់បានចូលលេងឲ្យ Arsenal នៅឡើយទេ ក្នុងរដូវកាលថ្មីដោយសារបញ្ហារបួសជង្គង់ ខណៈកុងត្រាចាស់ជាមួយក្រុមលោក Arsene Wenger នឹងចប់នៅចុងរដូវកាលនេះហើយ៕
Tomas Rosicky ពេលលេងឲ្យ Dortmund (រូបលើ) និងពេលលេងឲ្យ Arsenal
ចុចអាន៖ Marco Reus លេង១ក្បាច់នេះ អាចធ្វើឲ្យខ្សែការពារ Juventus ចាំមិនភ្លេច
ប្រែសម្រួល៖ រុន វីរ៉ុត ប្រភព៖ goal