សម្រស់ខុសដាច់គ្នាស្រឡះរវាង ត្រចៀកកាំនិងចៀវៃក្នុងថ្ងៃតែមួយ
- 2015-11-06 18:25:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ខុសដាច់គ្នាស្រឡះរវាង ត្រចៀកកាំនិងចៀវៃក្នុងថ្ងៃតែមួយ
ចន្លោះមិនឃើញ
នៅពេលដែល Ruby Lin មើលទៅគួរឲ្យទាក់ទាញជាមួយនឹងរូបរាងរបស់ខ្លួន Zhao Wei បែរជាត្រូវគេថាឡើងទម្ងន់ហួសកំណត់។
កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ តារាសម្ដែងចិន Ruby Lin និង Zhao Wei បានបង្ហាញមុខក្នុងកម្មវិធី ២ ផ្សេងគ្នា។ នៅពេលដែល Zhao Wei បង្ហាញវត្តមានជាមួយនឹងទម្រង់មុខធ្លាក់សម្រស់ដោយឡើងគីឡូ Ruby Lin នៅតែរក្សាបានភាពវ័យក្មេង ដោយការស្លៀកពាក់រ៉ូបខ្លីបង្ហាញរាងគួរឲ្យចាប់អារម្មណ៍។
Zhao Wei មានមានមុខក្នុងសន្និសីទកាសែតក្នុងបើកសម្ពោធហាងស្រាមួយនៅទីក្រុង សៀងហៃ។ នៅក្នុងកម្មវិធីនេះ តារាវ័យ ៣៩ ឆ្នាំបានបង្ហាញឲ្យឃើញពីទម្រង់មុខមូលហើយដុះបឿរបស់ខ្លួន។ នៅពេលត្រូវបានគេសួរថាមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលគេនិយាយពីសម្រស់កំពុងធ្លាក់ចុះរបស់ខ្លួន។ Zhao Wei បាននិយាយថា "ខ្ញុំខឹងមែនទែននៅពេលអ្នកទាំងអស់គ្នាយករឿងទម្ងន់របស់ខ្ញុំយកមកធ្វើជាប្រធានបទវែកញែក។ អស់រយៈពេល១៥ ឆ្នាំហើយ តាំងពីខ្ញុំចូលសិល្បៈ គ្មានអ្នកណាមិនផ្លាស់ប្ដូរនោះទេ"។
ស្របពេលនឹងគ្នានេះដែរ Ruby Lin បានបង្ហាញមុខក្នុងកម្មវិធីសម្ពោធម៉ាកសំលៀកបំពាក់មួយនៅទីក្រុងប៉េកាំង ជាមួយនឹងរូបសម្រស់ក្មេងជាងវ័យ និងជើងស្រឡូន។ បើទោះជាមានអាយុ ៣៩ ឆ្នាំដូចគ្នានឹង Zhao Wei ក៏ពិតមែន តែ Ruby នៅតែរក្សារាងបានយ៉ាងល្អដោយមិនបានឡើងទម្ងន់អ្វីគួរឲ្យកត់សម្គាល់នោះទេគិតតាំងពីពេលទើបចូលសិល្បៈមកដល់សព្វថ្ងៃ។ បើទោះជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងអាជីពជាតារាសម្ដែងល្បីឈ្មោះម្នាក់ក៏ពិតមែន តែ Ruby Lin នៅតែឯកោក្នុងវិថីស្នេហា ដោយមកដល់ពេលនេះតារាវ័យ ៣៩ ឆ្នាំនៅតែមិនទាន់រកដៃគូជីវិតបាន៕
ចុចអាន៖ត្រចៀកកាំនិយាយរឿងខ្មាសបំផុតពេលថតកំពុងថតឈុតស្រើបស្រាល
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ kenh14