មើល​​នេះ​! ​ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភព​លោក​ផ្នែក​ស្ត្រី​៩​សម័យ​​ កែ ឡេង​បាន​២​សម័យ​

  • 2015-11-08 14:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​ត្រូវ​បាន​រៀប​ចំ​ឡើង​តាំង​ពី​​ឆ្នាំ​១៩៨៨​​រហូត​ដល់​ឆ្នាំ​២០១៥​នេះ។ ពី​ឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩៨​​មិន​មាន​ឯកសារ​កត់​ត្រា​ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភព​លោក​ផ្នែក​ស្ត្រី​ឡើយ​ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​២០០០​ដល់​រហូត​បច្ចុប្បន្ន​ទើប​មាន​កំណត់​ត្រា។

 

តាម​កំណត់​ត្រា​រាប់​បញ្ចូល​ទាំង​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ​នេះ​​ផង​បាន​បង្ហាញ​ថា កីឡា​ការិនី​បារំាង​ Angelqu PAPON ធ្លាប់​ឈ្នះ​បាន​៣​ដង​គឺ​៣​សម័យ​កាល​ជាប់​គ្នា​(២០០៥, ២០០៧​ និង​២០០៩)។ ចំណែក​កីឡា​ការិនី​កម្ពុជា​ កែ ឡេង​ធ្លាប់​ឈ្នះ​បាន​២​ដង​គឺ​ពីរ​សម័យ​កាល​ជាប់​គ្នា​ (២០១៣​ និង​២០១៥)។ ចំណែក​ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​ផ្នែក​ស្ត្រី​៤​នាក់​ផ្សេង​ទៀត​ធ្លាប់​ឈ្នះ​បាន​ម្នាក់​ម្តង។

 

​តារាង​ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភព​លោកផ្នែក​ស្ត្រី

អ្នក​ឈ្នះ​​ ជន​ជាតិ​ កន្លែង​ប្រកួត​ ឆ្នាំ​
កែ ឡេង​ កម្ពុជា​ បាងកក (ថៃ​) ២០១៥​
កែ ឡេង​ កម្ពុជា​ Montauban (បារាំង)​ ២០១៣​
Hanta Francine ម៉ាដាហ្គាស្កា​ Kemer (Turquie ) ២០១១​
Angelique PAPON បារំាង​ សុផាបូរី (ថៃ) ២០០៩​
Angelique PAPON បារាំង​ Samsun (Turquie)​ ២០០៧​
Angelique PAPON បារំាង​ Grenoble (បារាំង)​ ២០០៥​
Thomgrix ថៃ​​ Mas Palomas (អេស្ប៉ាញ)​ ២០០៤​
Yolanda Mattaranz អេស្ប៉ាញ​ La Tuque (កាណាដា) ២០០២​
Pas De Tir De អេស្ប៉ាញ​ Hyeres (បារំាង​) ២០០០​
 

អត្ថបទ៖ ជាន ចាន់រ៉ា​ ប្រភព៖ fipjp.org