កាន់​តែ​ច្បាស់​ពី​រថយន្ត​​​ Range Rover Evoque បើក​ដំបូល​​​​

  • 2015-11-10 17:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ក្រុមហ៊ុន​ Land Rover បាន​បញ្ជាក់​​ជា​ផ្លូវ​ការ​ពី​​វត្តមាន​រថយន្ត Range Rover Evoque ប្រភេទ​បើក​ដំបូល​ដ៏​ពិសេស។

 

 

ក្រុមហ៊ុន​ Land Rover ​ធ្លាប់​បាន​បង្ហាញ​ពី​​ផលិតផល​ផល​គំរូ​នៃ​រថយន្ត Ranger Rover Evoque ​បើក​ដំបូល​នេះ​នៅ​ឆ្នាំ​២០១២​ម្ដង​រួច​មក​ហើយ​ ​តែ​​មិន​បាន​បញ្ជាក់់​ច្បាស់​ពី​ការ​ផលិត​ជា​ផលិតផល​សម្រេច​ឡើយ។ ទើប​តែ​ពេល​នេះ​ក្រុមហ៊ុន​បាន​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​អំពី​​​ការ​ផលិត​ជា​ផលិតផល​សម្រេច​ ​រួម​ទាំង​បាន​បង្ហាញ​ជា​រូបរាង​និង​សមត្ថភាព​ពិសេស​របស់​រថយន្ត​នេះ​​ផង។

 

 

​​​​​​​​​​​ក្រុមហ៊ុន​​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​ Evoque Convertible នេះ​​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំហំ​២​លីត្រ​ ដែល​មាន​កម្លាំង​២៤០​សេះ​ អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម/ម៉​ត្រឹម​រយៈពេល​៧,៨​វិនាទី។ ដើម្បី​ផ្ដល់​នូវ​សុវត្ថិភាព​ព្រម​ទាំង​ភាព​ងាយ​ស្រួល​ផង​នោះ​ ដំបូល​​​របស់​វា​ចំណាយ​ពេល​១៨​វិនាទី​ដើម្បី​បត់​ចូល​ និង​២១​វិនាទី​សម្រាប់​បើក​ឡើង។ ចំពោះ​ទម្ងន់​របស់​វា​គឺ​ធ្ងន់​ជាង​ប្រភេទ​ដែល​មាន​ដំបូល​ជាប់​ ចំនួន​២៧០​គ.ក​​ ដោយ​ទម្ងន់​សរុប​របស់​វា​គឺ​១៩៣៥​គ.ក។

 

 

សម្រាប់​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត​វិញ​មាន​ការ​រចនា​រូបរាង​យ៉ាង​ស្រស់​ស្អាត​ ហើយ​ក៏​​មាន​បំពាក់​នូវ​អេក្រង់​សម្រាប់​បង្ហាញ​ព័ត៌មាន​ទំហំ​៨​អ៊ីញ​ ប្រព័ន្ធ​សំឡេង​​មាន​រន្ធ​បំពង​សំឡេង​ចំនួន​១០។ រថយន្ត​ Evoque Convertible នេះ​ទៀត​សោត​ក៏​អាច​ភ្ជាប់​ទៅ​កាន់​ទូរស័ព្ទ​ Android និង​ iOS ​បាន​ដោយ​សារ​វា​មាន​មុខងារ​ Android Auto និង​ Apple CarPlay។

 

 

រថយន្ត​ Range Rover Evoque Convertible ស៊េរី​២០១៧​នេះ​ នឹង​មាន​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៦​ ​នៅលើ​​១៧០​​ទីផ្សារ ដោយ​​តម្លៃ​របស់​វា​គឺ​ចាប់​ពី​ ៥០ ៤៧៥​ដុល្លារ​ឡើង​ទៅ៕​​​​​​​​

 

ចុច​អាន៖ Rav4 ២០១៦ ប្ដូរ​រូបរាង ​ព្រម​ទាំង​បំពាក់​មុខងារ Hybrid ទៀត

 

 

 

 

ប្រែ​សម្រួល៖​ ហៃ​ សុខ​ហេង ប្រភព៖ CNET​​​​​​​​​​​​​

អត្ថបទពេញនិយម