Apple និង Google​ បាន​លុប​នូវ​ដៃ​គូរ​សហការ​ ដែល​​លួច​​ទិន្នន័យ​​អ្នក​​លេង​​​ Instagram

  • 2015-11-12 15:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple​ និង​ Google ​បាន​សម្រេច​​លុប​ចោល​នូវ​កម្មវិធី​ដែល​ជា​ដៃ​គូរ​ស​ហ​ការ​​មួយ​របស់​ Instagram​ ចេញ​ពី ​App​Store​ បន្ទាប់​ពី​រក​ឃើញ​ថា​ កម្មវិធី​នោះ​បាន​លួច​យក​លេខ​សំងាត់​របស់​អ្នក​ប្រើ​ប្រាស់ ​ព្រម​តាំង​បង្ហោះ​រូប​ភាព​ដោយ​គ្មាន​ការ​អនុញ្ញាត។

 

 

Insta​Agent ​ដែល​ជា​ដៃ​គូ​សហការ​របស់​ Instagram​​ និង​អាច​ប្រើ​ user name ​និង​ password ​របស់​អ្នក​ប្រើប្រាស់​ បណ្ដាញ​សង្គម​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាន​រក្សា​ទុក​ឈ្មោះ​​ និង​ពាក្យ​សម្ងាត់​របស់​អ្នក​ប្រើ​ប្រាស់ ​Instagram​ ទៅ​ទី​តាំង​ដែល​ខ្លួន​បាន​កំណត់។

 

ក្រុម​ហ៊ុន​ Google ​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស​ដើម្បី​លុប​ចេញ​នូវ​កម្ម​វិធី​នេះ​ពី ​PlayStore​ របស់​ខ្លួន​ ប៉ុន្តែ​ក្រុម​ហ៊ុន​ Apple ​បាន​ចំណាយ​ពេល​យូរ​បន្តិច​ដើម្បី​សម្អាត​នូវ​អ្វី​ដែល​ទាក់​ទង​ InstaAgent​ ពី ​AppStore ​របស់​ខ្លួន។

 

ទោះ​បី​កម្មវិធី​នេះ​ត្រូវ​បាន​លុប​ ប៉ុន្តែ​មាន​គណនី ​Instagram ​រាប់​រយ​ពាន់​ត្រូវ​បាន​គេ​ប៉ះ​ពាល់​រួច​ទៅ​ហើយ។​ ហើយ​នៅ​លើ​ Play​Store អ្នក​ដែល​បាន​ដោនឡូត ​InstaAgent ​មាន​ចន្លោះ​ពី​ ១០០​០០០ ដល់​ ៥០០​០០០ដង។

 

 

ហើយ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នោះ ​លោក​អ្នក​គួរ​ផ្លាស់​ប្ដូរ​ពាក្យ​សម្ងាត់​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

 

ចុច​អាន៖ Rav4 ២០១៦ ប្ដូរ​រូបរាង ​ព្រម​ទាំង​បំពាក់​មុខងារ Hybrid ទៀត

 

 

ប្រែ​សម្រួល៖ រដ្ឋ ប្រភព៖ verge